កសិករ និងអ្នកនេសាទនៅកម្ពុជាខ្លះ នៅតែដាក់ខ្លួន ដោយសារតែគិតថា បន្លែ និងត្រីរបស់ពួកគេ មិនមានគុណភាពល្អសមរម្យ ដើម្បីលក់ឱ្យភ្ញៀវទេសចរណ៍បរទេសបាន។ ផ្ទុយទៅវិញ ក្នុងសប្តាហ៍មុន ពេលថ្លែងក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ីបូព៌ា ប្រមុខរដ្ឋាភិបាលកម្ពុជា បានថ្លែងប្រាប់មេដឹកនាំប្រទេសនានា អំពី«ការនាំចេញនៅនឹងកន្លែង» របស់កម្ពុជា ពោលគឺកម្ពុជាផលិតចំណីអាហារលក់ឱ្យភ្ញៀវទេសចរណ៍បរទេស នៅក្នុងប្រទេសខ្លួនផ្ទាល់។