បទយកការណ៍

ពលរដ្ឋ​ខ្មែរ​កាន់​សាសនា​ឥស្លាម​ប្រឆាំង​នឹង​ភាពយន្ត​អាមេរិក​តែ​មិនប្រើ​ហិង្សា

សំឡេង ០៧:៣៣
ពលរដ្ឋ​ខ្មែរ​កាន់សាសនា​ឥស្លាម កំពុង​សូត្រធម៌​
ពលរដ្ឋ​ខ្មែរ​កាន់សាសនា​ឥស្លាម កំពុង​សូត្រធម៌​ RFI/Sophal Nhiem

ពលរដ្ឋ​ បញ្ញវន្ត​ និង​ថ្នាក់ដឹកនាំ​ខ្មែរឥស្លាម​នៅក្នុង​ប្រទេស​កម្ពុជា​បានសម្តែង​នូវ​ការមិនពេញចិត្ត​ចំពោះ ​ខ្សែភាពយន្ត​របស់​អាមេរិក​ ដែលពួកគេ​យល់ថា​មានលក្ខណៈ​ប្រមាថ​មើលងាយ​ បន្ទាបបន្ថោក​ដល់​ព្យាការី​មហាម៉ាត់​ បុគ្គល​ជាទីសក្ការៈ​នៃ​សាសនា​នេះ។ ទោះជាយ៉ាងណាក៏ដោយ​ ខ្មែរឥស្លាម​នៅកម្ពុជា​មិនបាន​លើកទឹកចិត្ត​ឲ្យមាន​អំពើ​ហិង្សា ដូចជា​នៅតាម​បណ្តា​ប្រទេស​នៃ​ពិភព​អារ៉ាប់​ ឬ​មជ្ឈិមបូព៌ា​នោះឡើយ​។