បទយកការណ៍

ប្រជា​ពលរដ្ឋ​នៅ​តែ​ចូលរួម និង​ផ្តល់​តម្លៃ​ទៅ​លើ​ការ​កាត់​ទោស​អតីត​មេ​ដឹកនាំ​ខ្មែរ​ក្រហម​

សំឡេង ០៨:៥២
ច្រក​ចូល​ទៅ​កាន់​សាលាក្តី​ខ្មែរ​ក្រហម
ច្រក​ចូល​ទៅ​កាន់​សាលាក្តី​ខ្មែរ​ក្រហម © ដឺលុច/rfi

សាលាក្តី​ខ្មែរ​ក្រហម បាន​បើក​សវនាការ​ឡើង​វិញ ​នៅ​ថ្ងៃ​ពុធ ទី​១៦​តុលា បន្ទាប់​ពី​សំរាក​មួយ​រយៈ ពេល​ខ្លី។ សវនាការ​ដែល​នឹង​បន្ត​រហូត​ដល់​ដំណាច់​ខែ​តុលា​នេះ មាន​លក្ខណៈ​ខុស​ប្លែក​ពី​សវនាការ​កន្លងមក​ ដោយ​ជា​ការ​សម្រេច​លើ​សេចក្តី​សន្និដ្ឋាន​បិទ​បញ្ចប់​សំណុំ​រឿង​០០២ ដំណាក់​កាល​ទី​១។ ជាមួយគ្នា​នេះ ប្រជាពលរដ្ឋ​មក​ពី​បណ្តា​ខេត្ត​នានា រួម​ទាំង​ព្រះសង្ឃ​ផង​នោះ​ប្រមាណ​ជា​៥០០​នាក់ យល់​ថា សវនាការ​កាត់​ទោស​លើ​អតីត​មេ​ដឹកនាំ​ខ្មែរ​ក្រហម ​នាពេល​នេះ កាន់​តែ​មាន​សារៈសំខាន់​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ សំរាប់សាលាក្តី​អន្តរជាតិ​នៃ​អំពើ​ឧក្រិដ្ឋកម្ម ពួកគេ​ចាំ​បាច់​ត្រូវ​តែ​ចំណាយ​ពេល​វេលា​មក​ចូលរួម។