លោកគឹម ចាន់​ណា៖ សៀវភៅ​គឺជា​គ្រូ​របស់​យើង​មួយ​ជីវិត

សំឡេង ១២:២៥
គឹម ចាន់ណា  អ្នកគ្រប់គ្រងគ្រឹះស្ថានបោះពុម្ពសៀវភៅ ម៉ាញប៊ុក។
គឹម ចាន់ណា អ្នកគ្រប់គ្រងគ្រឹះស្ថានបោះពុម្ពសៀវភៅ ម៉ាញប៊ុក។ @RFI

ភ្ញៀវ​ប្រ​ចាំ​ថ្ងៃ​របស់​វិទ្យុ​យើង​នៅ​ថ្ងៃ​នេះ​គឺ​លោក គឹម ចាន់ណា អ្នក​គ្រប់​គ្រង​គ្រឹះ​ស្ថាន​បោះ​ពុម្ព​សៀវ​ភៅ ម៉ាញ​ប៊ុក។ ម៉ាញ​ប៊ុក​ដែល​ផ្តើម​ការងារ​បោះ​ពុម្ព​សៀវ​ភៅ​តាំង​ពី​ឆ្នាំ ២០០៨ មក​កំពុង​បន្ត​អាជីវ​កម្មនេះ​ដោយ​លំ​បាក​ដោយ​សារ​តែ​នៅ​កម្ពុជា​នៅ​តែ​មិន​ទាន់​សម្បូរ​អ្នក​អាន​សៀវភៅ​នៅ​ឡើយ។ លោក គឹម ចាន់​ណា បាន​លើក​ពាក្យ​ស្លោក​ថា «យក​សៀវ​ភៅ​ជា​មិត្ត​ដូច​មាន​បណ្ឌិត​ជាទី​ប្រឹក្សា» ដើម្បី​ធ្វើ​ជា​ត្រី​វិស័យ​ក្នុង​ការ​បោះ​ពុម្ព​សៀវ​ភៅ។ លោក​បាន​ប្រាប់​ទៅ​យុវជន​ស្រករ​ក្រោយ​ថា សៀវ​ភៅ​គឺជា​គ្រូ​អស់​មួយ​ជីវិត​។