ភ្ញៀវប្រចាំថ្ងៃ
លោក គឹម ហាក់៖«សៀវភៅរូបភាពរួបរួម នឹងជាប្រភពស្រាវជ្រាវមួយរបស់ប្រវត្តិសាស្ត្រ»
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១១:២៦
ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃអង្គារ ទី១៥តុលានេះ គឺយុវជន គឹម ហាក់ អ្នកថតរូបអាជីព។ យុវជន គឹម ហាក់បានចំណាយរយៈពេល៣ខែនៃពិធីបុណ្យព្រះសពព្រះបរមរតនកោដ្ឋកាលពីឆ្នាំមុន ដើម្បីផ្តិតយករូបភាពជាអនុស្សាវរីយ៍ និងប្រវត្តិសាស្ត្រ ធ្វើជាសៀវភៅកម្រងរូបថត ដែលយុវជន គឹម ហាក់ដាក់ចំណងជើង រួបរួម។ សម្រាប់អ្នកថតរូបវ័យ៣២ឆ្នាំរូបនេះ ស្នាដៃរបស់លោកដែលបានបង្ហាញអំពីសកម្មភាពនៃការគោរព ស្រឡាញ់ នឹករលឹករបស់ប្រជាជនខ្មែរចំពោះសម្តេចឪនរោត្តម សីហនុ នឹងក្លាយជាប្រភពនៃការស្រាវជ្រាវមួយទៅថ្ងៃអនាគត៕