បទយកការណ៍
ព្រះបរមបដិមាព្រះបាទ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ធ្វើឲ្យកូនខ្មែរជំនាន់ក្រោយចងចាំព្រះអង្គ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១០:៤៦
ក្រោយពីបានសាងសង់អស់រយៈពេលប្រមាណ ៨ខែរួចមក វិមានព្រះបរមបដិមា ព្រះបាទនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ត្រូវបានសម្ភោធរួចរាល់ហើយ នៅព្រឹកថ្ងៃសុក្រ ទី១១ តុលានេះ។ ការសម្ពោធដែលធ្វើឡើង ក្រោមព្រះរាជាធិបតីភាពរបស់ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ ព្រះបរមបដិមា ព្រះបាទនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ នេះហើយ ដែលធ្វើឲ្យកូនខ្មែរជំនាន់ក្រោយ នឹករលឹកដល់ព្រះអង្គ និងវីរភាពដ៏អង់អាចក្លាហានរបស់ព្រះអង្គ ក្នុងការដណ្ដើមឯករាជ្យពីនឹមអាណានិគមបារាំង។