ផលិតផលដែលចរាចររាល់ថ្ងៃក្នុងទីផ្សារកម្ពុជា ភាគច្រើនជាផលិតផលមកពីប្រទេសវៀតណាម ថៃ និងប្រទេសចិន។ ហើយផលិតផលមកពីប្រទេសដទៃទៀត ហាក់ដូចមានចំនួនតិចនៅឡើយ បើប្រៀបធៀបទៅនឹងផលិតផលមកពីប្រទេសទាំងបីនេះ។ យ៉ាងណាក៏ដោយ ប្រទេសដទៃក្នុងតំបន់អាស៊ីអាគ្នេយ៍ ដូចជាឥណ្ឌូណេស៊ី កំពុងព្យាយាមបង្ហាញផលិតផលរបស់ខ្លួនក្នុងប្រទេសកម្ពុជា ដើម្បីទាក់ទាញចំណាប់អារម្មណ៍ប្រជាជនទូទៅ។ តើឥណ្ឌូណេស៊ីមានផលិតផលអ្វីខ្លះយកមកបង្ហាញកម្ពុជា? ហើយថា តើប្រជាជនកម្ពុជាចាប់អារម្មណ៍លើផលិតផលឥណ្ឌូណេស៊ីអ្វីខ្លះ?
មើលវគ្គផ្សេងទៀត
-
បទយកការណ៍ អត្តពលិកប៉ារ៉ាហ្គេមចង់ឃើញមហាជនផ្ដល់ការគាំទ្រពួកគេដូចអត្តពលិកស៊ីហ្គេម អត្តពលពិកប៉ារ៉ាហ្គេមកំពុងតែបង្កើនល្បឿនហាត់ពត់លត់ដំកម្លាំងដើម្បីត្រៀមប្រកួតកីឡាអាស៊ានបារ៉ាហ្គេមដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅថ្ងៃទី៣-៩មិថុនាឆ្នាំ២០២៣។ អត្តពលិកប៉ារ៉ាហ្គេមចង់ឲ្យមហាជនផ្ដល់ការគាំទ្រពួកគេដូចអត្តពលិកស៊ីហ្គេម។28/05/2023 09:16
-
បទយកការណ៍ លោក យន់ វ៉ាន់ថន៖ ការរៀបចំឲ្យរមកកង់បីដឹកភ្ញៀវនៅមុខព្រះបរមរាជវាំងគឺបញ្ចៀសភាពរញ៉េរញ៉ៃ នៅមុខព្រះបរមរាជវាំង មានក្រុមរត់រមកកង់បីមួយក្រុម ពួកគាត់បានដាក់វេនគ្នាដឹកភ្ញៀវទេសចរម្ដងម្នាក់ នៅពេលដែលភ្ញៀវចេញពីដើរលេងកម្សាន្តទស្សនានៅក្នុងព្រះមរមរាជវាំង។ លោក យន់ វ៉ាន់ថន ដែលជាប្រធានគ្រប់គ្រងក្រុមរត់រមកកង់បីនៅមុខព្រះបរមរាជវាំង បានបញ្ជាក់ប្រាប់វិទ្យុបារាំង RFI ថា មូលហេតុដែលនាំឲ្យមានក្រុមរត់រមកកង់បីប្រចាំនៅមុខព្រះបរមរាជវាំង គឺដើម្បីបញ្ចៀសភាពរញ៉េរញ៉ៃកើតឡើង នាំឲ្យខូចសណ្ដាប់ធ្នាប់។20/05/2023 06:58
-
បទយកការណ៍ លោក ដាវី ជូត្រលប់មកទីក្រុងកានក្នុងនាមជាមេប្រយោគរបស់មហោស្រពភាពយន្តអន្តរជាតិទី៧៦ សមិទ្ធិករខ្មែរវ័យក្មេង លោកដាវី ជូបានវិលត្រលប់មកបង្ហាញមុខនៅក្នុងមហោស្រពភាពយន្តអន្តរជាតិកានសាជាថ្មី។ តាំងពីឆ្នាំ ២០២១ បីឆ្នាំជាប់គ្នា ដាវីជូបានទទួលការអញ្ជើញឲ្យដើរលើកម្រាលព្រំក្រហមរបស់មហោស្រពកាន ក្នុងនាមជាអ្នកដឹកនាំរឿង សមិទ្ធិករភាពយន្ត។ ខុសពីឆ្នាំមុន ដែលមានកុនរឿង “ត្រលប់ទៅសេអ៊ូល” ចូលរួមប្រកួតប្រជែងដណ្តើមរង្វាន់ Certain regard លោកដាវី ជូត្រលប់មកក្នុងមហោស្រពកានលើកនេះ នៅក្នុងនាមជាមេប្រយោគម្នាក់របស់មហោស្រពសម្រាប់។ ឈាង បុប្ផាបានជួបសម្ភាសន៍លោកដាវី ជូ ជានៅមហោស្រពកាន។19/05/2023 08:51
-
បទយកការណ៍ សមាគមជួយផ្នែកជំងឺខ្សោយផ្លូវដង្ហើម ជួយបណ្តុះបណ្តាលគ្រូពេទ្យវះកាត់សួតលើកដំបូងនៅកម្ពុជា ១១ ឧសភា ២០០៨ ១១ឧសភា ២០២៣ គិតមកដល់សប្តាហ៍នេះ សមាគមជួយអ្នកជំងឺខ្សោយផ្លូវដង្ហើមនៅកម្ពុជា ហៅកាត់ជាភាសាបារាំង ថាA I R Khmer មានអាយុ១៥ឆ្នាំគត់។ នៅក្នុងឱកាសប្រារព្ធខួប ១៥ឆ្នាំ សមាគមគ្រោងរៀបចំកម្មវិធី នៅផ្ទះខ្មែរក្នុងទីក្រុងប៉ារីស ដើម្បីធ្វើបទបង្ហាញសា្នដៃ ការងារដែលខ្លួនសម្រេចបាន នៅក្នុងបេសកកម្មស្តារសមត្ថភាពគ្រូពេទ្យជំនាញវះកាត់សួត នៅប្រទេសកម្ពុជា។ នៅក្នុងបទយកការណ៍នៅថ្ងៃនេះ លោកអ្នកនាងនឹងបានស្តាប់ការពន្យល់របស់លោកស្រី អាញ៉ែស អង់ និងលោកវេជ្ជបណ្ឌិត អង់ ជីនសួង ដែលជាស្ថាបនិក និងប្រធានសមាគម ជួយអ្នកជំងឺខ្សោយផ្លូវដង្ហើម។14/05/2023 11:10
-
បទយកការណ៍ កីឡាការិនី ប៉ាល់ ឆរស្មី៖ «ខ្ញុំអរគុណដែលកើតជាខ្មែរ និងយកមេដាយបាន៦ជូនប្រទេសជាតិ» កីឡាការិនី ប៉ាល់ ឆរស្មី ជាកីឡាការិនីខ្មែរដំបូងគេ ដែលដណ្តើមបានមេដាយរហូតដល់៦គ្រឿងជូនប្រទេសកម្ពុជា ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ក្នុងប្រភេទកីឡាវ៉ូវីណាម។ តាមរយៈមេដាយទាំង៦ កីឡាការិនី ប៉ាល់ ឆរស្មី លើកឡើងថា នេះជាការរួមចំណែកជាពន់ពេករបស់លោកស្រី ដែលជួយលើកតម្កើងមុខមាត់កម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះឆ្នាំនេះ។ បើតាមកីឡាការិនី ប៉ាល់ ឆរស្មី គឺខ្លួនអរគុណដែលបានកើតជាខ្មែរ និងបានយកមេដាយរហូតដល់៦ជូនប្រទេសជាតិ។13/05/2023 09:16