អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

លោក​ គង់ សុវណ្ណ​៖​ ច្បាប់​ចរាចរណ៍​ថ្មី ​ទូលំ​ទូលាយ​ ល្អ​ច្រើន​ជាង​មុន​ តែ​ត្រូវ​មាន​យន្តការ​អនុវត្ត​ឲ្យ​តឹងរឹង ទើប​អាច​កាត់​បន្ថយ​គ្រោះ​ថ្នាក់​បាន

សំឡេង ០៩:៣៩
លោក គង់ សុវណ្ណ ប្រធាន​អង្គការ​ដៃគូ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​សកល ​ប្រចាំ​ប្រទេស​កម្ពុជា​ និង​ប្រចាំ​ឡាវ​។ ​
លោក គង់ សុវណ្ណ ប្រធាន​អង្គការ​ដៃគូ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​សកល ​ប្រចាំ​ប្រទេស​កម្ពុជា​ និង​ប្រចាំ​ឡាវ​។ ​ សហការី
ដោយ៖ លី ម៉េងហួរ
១៦ នាទី

ភ្ញៀវ​ប្រចាំថ្ងៃ​របស់​វិទ្យុ​បារាំង​ RFI​ នៅ​ថ្ងៃ​អង្គារ​នេះ គឺ​លោក ​គង់ សុវណ្ណ ​ប្រធាន​អង្គការ​ដៃគូ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក​សកល​ ប្រចាំ​ប្រទេស​កម្ពុជា​ និង​ប្រចាំ​ឡាវ។ ​សេចក្តី​ព្រាង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ ថ្មី​ ត្រូវ​សង្គម​ស៊ីវិល ​មន្ត្រី​រដ្ឋាភិបាល និង​សមាជិក​រដ្ឋសភា​ លើក​មក​ពិភាក្សា ​ជា​បន្ត​បន្ទាប់​ កាល​ពី​ថ្ងៃ​ទី​២០​តុលា ​និង​នៅ​ថ្ងៃ​ទី​២១​តុលា។ ​សេចក្តី​ព្រាង​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ ដែល​ស្ថិតនៅ​រដ្ឋសភា​ បាន​កំណត់​ពី​ការ​ផ្តន្ទាទោស ​និង​ការ​ផាក​ពិន័យ​ធ្ងន់ធ្ងរ​ជាង​មុន​ ពិសេស​គឺ​ច្បាប់​ថ្មី ​តម្រូវ​អ្នក​ជិះ​ម៉ូតូ​ ជា​មនុស្ស​ពេញ​វ័យ​ បាន​ត្រឹម​តែ​ពីរ​នាក់​ ហើយ​អាច​ថែម​កុមារ​ម្នាក់​ទៀត​ ប៉ុន្តែ​អ្នក​ជិះ​ម៉ូតូ​ទាំង​អស់ ​ត្រូវ​ពាក់​មួក​សុវត្ថិភាព​ ចាប់​ពី​កុមារ​អាយុ​ ៣​ ឆ្នាំ​ឡើង​ទៅ។​ តាម​លោក​គង់​សុវណ្ណ ​ច្បាប់​ចរាចរណ៍​ថ្មី​ ទូលំ​ទូលាយ​ ល្អ​ច្រើន​ជាង​មុន​ តែ​រដ្ឋាភិបាល​ ត្រូវ​មាន​យន្តការ​អនុវត្ត​ច្បាប់ ​ឲ្យ​តឹងរឹង​ ទើប​អាច​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍​ ដែល​សម្លាប់​មនុស្ស​ច្រើន​ជាង​ ៥ ​នាក់ ​ក្នុង​មួយ​ថ្ងៃ។

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ