បទយកការណ៍

ប្រជាពលរដ្ឋ​ខេត្ត​កែប​ចង់​ឃើញ​ទីក្រុង​ក្លាយ​ជា​តំបន់​ទេ​សចរណ៍​សមុទ្រ​ធម្មជាតិ​បៃតង​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ខេត្ត​កែប​គឺ​ជា​ឈ្មោះ​របស់​ទីក្រុង​ឆ្នេរ​សមុទ្រ​ដ៏​ពេញ​និយម​មួយ​របស់​ប្រទេស​កម្ពុជា តាំង​ពី​អំឡុង​ទសវត្ស​សម័យ​សង្គម​រាស្ត្រ​និយម។ ខេត្ត​កែប​ដែល​ទើប​នឹង​ប្រែ​ឈ្មោះ​ពី​ទីក្រុង​កែប នា​បច្ចុប្បន្ន​នេះ បាន​នឹង​កំពុង​ត្រៀម​ខ្លួន​ក្នុង​ការ​រៀប​ចំ​ពិធី​បុណ្យ​សមុទ្រ​ដ៏​ស្រស់​ស្អាត​មួយ​ នៅ​ក្នុង​ចុង​ឆ្នាំ​២០១២​នេះ។ ប្រជា​ពលរដ្ឋ​នៅ​ក្នុង​ខេត្ត​ ​សង្ឃឹម​ថា​ទីក្រុង​មួយ​នេះ​នឹង​ក្លាយ​ជា​ទីក្រុង​ទេសចរណ៍​សមុទ្រ​ដែល​ផ្តោត​លើ​សម្បត្តិ​ធម្មជាតិ​បៃតង។ 

ឆ្នេរ​​សមុទ្រ​កម្ពុជា​កំពុង​ក្លាយ​ជា​តំបន់​ទេសចរណ៍​ដ៏​ទាក់ទាញ​
ឆ្នេរ​​សមុទ្រ​កម្ពុជា​កំពុង​ក្លាយ​ជា​តំបន់​ទេសចរណ៍​ដ៏​ទាក់ទាញ​ RFI/Chan Lida
មើលវគ្គផ្សេងទៀត