ព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ
ការតវ៉ាបញ្ហាដីធ្លីនៅភ្នំពេញចាប់ផ្តើមកម្រើកឡើងវិញ ក្រោយការបោះឆ្នោត
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៨:១៦
ការតវ៉ារបស់ប្រជាពលរដ្ឋនៅតាមបណ្តាសហគមន៏មួយចំនួននៅក្នុងទីក្រុងភ្នំពេញ ដែលមានជំទាស់ដីធ្លីជាមួយក្រុមហ៊ុនហាក់ដូចជាចាប់កម្រើកជាបណ្តើរៗឡើងវិញហើយ ក្រោយការបោះឆ្នោត និងការបង្កើតរដ្ឋាភិបាលនាពេលថ្មីៗនេះ។ ប្រជាពលរដ្ឋដែលមានបញ្ហាដីធ្លី និងក្រុមអង្គការសង្គមស៊ីវិលដែលតាមដានរឿងនេះបាននាំគ្នាលើកឡើងថា ការកម្រើកការតវ៉ាបញ្ហាដីធ្លីនេះឡើងវិញបណ្តាលមកពីអាជ្ញាធរមិនបានធ្វើតាមការសន្យារបស់ និងមិនមានឆន្ទៈពិតប្រាកដនៅក្នុងការស្វែងរកដំណោះស្រាយនូវជម្លោះដីធ្លីដ៏រាំរៃទាំងអស់នេះ។