កម្ពុជា-ជម្ឡោះដីធ្លី

បុរស​ជាប់​ចោទ​រឿង​ដីធ្លី​នៅ​ខេត្ត​ក្រចេះ​ចេញ​មុខ​សារភាព​

បុរស២រូប​ត្រូវចាប់ខ្លយន​នៅក្នុងរឿងជម្លោះដីធ្លីនៅខេត្តក្រចេះ
បុរស២រូប​ត្រូវចាប់ខ្លយន​នៅក្នុងរឿងជម្លោះដីធ្លីនៅខេត្តក្រចេះ

បុរស​៤​នាក់​ ក្នុង​ចំណោម​៥​​នាក់​ ដែល​តុលាការ​ចេញ​ដីកា​តាម​ចាប់​ខ្លួន​ក្នុង​​រឿង​ចាប់​ដី​បង្កើត​​​តំបន់​អបគមន៍​នៅ​​ឃុំ​​កំពង់​​ដំរី​ស្រុក​​ឆ្លូង​ខេត្ត​ក្រចេះ ​​បាន​ចេញ​មុខ​សារភាព។​ នៅ​ព្រឹក​ថ្ងៃ​ទី​២៧​មិថុនា​នេះ ​តុលាការ​ខេត្ត​ក្រចេះ ​បាន​សម្រេច​ឲ្យ​បុរស​ជាប់​ចោទ​ម្នាក់​​​នៅ​ក្រៅ​​ឃុំ​​​ជា​​បណ្តោះ​អាសន្ន​។ 

ផ្សាយពាណិជ្ជកម្ម

​ការ​សម្រេច​​​របស់​តុលាការ​​បែប​នេះ ​ធ្វើឡើង​តាម​សេចក្តីប្រកាសរបស់លោកនាយករដ្ឋមន្ត្រី ដែល​​ថា​អ្នក​​ដែល​​ចូលមក​​សារភាពគឺ​ប្រែក្លាយពី​អ្នកទោសទៅជា​សាក្សី​។


បុរស​នោះ​​ឈ្មោះ ​ខាត់ សារឿន​អាយុ ​៤២​​ឆ្នាំ។​ ​ចំណែក​បុរស​៣​នាក់​ទៀត ​ក៏ត្រូវ​បាន​​គេ​រាយ​ការណ៍​ថា បាន​ចូលខ្លួន​សារភាព នៅក្រសួងមហាផ្ទៃ នា​ព្រឹក​ថ្ងៃទី​២៧ ខែមិថុនានេះ ប៉ុន្តែ​មិន​ទាន់​​បញ្ជូនទៅកាន់តុលាការខេត្ត​ក្រចេះ​នៅឡើយ​។

ដោយឡែកបុរសជាប់ចោទម្នាក់ទៀត ឈ្មោះ ប៊ុន រដ្ឋា នៅបន្តលាក់ខ្លួន ខណៈដែលលោក​នាយក​រដ្ឋមន្ត្រី បាន​ប្រកាស​ចាត់​វិធានការ​ផ្លូ​វ​ច្បាប់​ប្រឆាំង​នឹង​ប្រធាន​សមាគម​អ្នក​​ប្រជាធិប​​តេយ្យ​ លោក​ ម៉ម ​សូណង់ដូ​ប្រធាន​វិទ្យុ​សំបុកឃ្មុំ ​ពាក់ព័ន្ធ​នឹង​ការ​បំផុស​ឲ្យ​ប្រជាជន​ចាប់​ដី​​ខុស​​ច្បាប់​នៅខេត្ត​ក្រចេះ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI