លោកចាន់សូវេត ៖ រដ្ឋាភិបាលគួរដោះស្រាយបញ្ហាជំលោះដីធ្លីដោយស្មោះត្រង់
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
សំឡេង ១១:០០
ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃនេះ គឺលោក ចាន់ សូវេត អនុប្រធានផ្នែក អង្កេតដីធ្លី និងធនធានធម្មជាតិ នៃសមាគមការពារសិទ្ធិមនុស្សអាដហុក។ លោក ចាន់ សូវេត បានឆ្លើយទៅនឹងសំណួររបស់សំណព្វ ជុំវិញការប្រកាសបើក យុទ្ធនាការដាក់បណ្តឹងទៅកាន់ស្ថាប័ណរាជរដ្ឋាភិបាលនិងតុលាការ ដើម្បីអោយស្ថាប័ណទាំងនេះជួយដោះស្រាយបញ្ហាជំលោះដីធ្លីនៅកម្ពុជា។ លោក ចាន់ សូវេត បានបញ្ជាក់ថា រដ្ឋាភិបាលគួរដោះស្រាយបញ្ហាជំលោះដីធ្លីដោយស្មោះត្រង់ និងតម្លាភាព ហើយការប្រើកំលាំងបាយ គឺមិនមែនជាដំណោះស្រាយនោះទេ។