មេធាវីការពារក្តីនួនជា និងខៀវសំផន ថាការធ្វើពហិការគឺដើម្បីប្រសិទ្ធិភាពនៃអង្គសវនាការ
ចុះផ្សាយនៅថ្ងៃ៖
មេធាវីការពារក្តី របស់ លោក នួន ជា និង ខៀវ សំផន នាព្រឹកនេះ បានបញ្ជាក់ថា ការដើរចេញពីសវនាការ គឺដើម្បីការពារសិទ្ធិ និង ផលប្រយោជន៍របស់កូនក្តីរបស់ខ្លួន ព្រមទាំងធ្វើអោយសវនាការមានប្រសិទ្ធិភាពខ្ពស់។ ក្រុមមេធាវីបានថ្លែងដូច្នេះ នៅក្នុងសន្នីសីទកាសែត ដែលបានរៀបចំធ្វើនៅភោជនីដ្ឋានFCC រាជធានីភ្នំពេញ។
ជាលើកទី១ ហើយ ដែល ក្រុមមេធាវីការពារជនជាប់ចោទ ក្នុងសំណុំរឿងរបបខ្មែរក្រហម បានធ្វើពហិការ។នៅក្នុងសន្និសីទកាសែតព្រឹកនេះ ក្រុមមេធាវីការពារ លោក នួន ជា និង ខៀវ សំផន បានអះអាងថាវាមិនយុត្តិធម៌សម្រាប់កូនក្តីរបស់ខ្លួននោះទេ ប្រសិនបើសវនាការ០០២ វគ្គ២បន្តរដំនើរការ។
លោក គង់ សំអុន មេធាវីការពារក្តីអោយលោក ខៀវ សំផន និង លោក សន អារុណ បានបញ្ជាក់ថា ក្រុមមេធាវីត្រូវការពេលវេលា ដើម្បីរៀបចំបណ្តឹងសារទុក្ខប្រឆាំងនឹងសាលក្រម លើសំណុំរឿង00២ វគ្គ១។ ដូច្នេះស្របពេលនេះ ការបន្តសវនាការ00២វគ្គ២គឺជាបន្ទុកមួយទៀតសម្រាប់មេធាវី ដែលពួកលោកមិនអាចទទួលយកបាននោះទេ។ ពួកលោកបានបន្តថា ក្នុងពេលតែមួយមេធាវីត្រូវរៀបចំឯកសារ២រឿងដែលនេះវានឹងមានការថ្លោះធ្លោយដែលធ្វើ
អោយប្រសិទ្ធិការងារមិនបានល្អ។
ដូច្នេះពួកលោក បានស្នើសុំអោយអង្គសវនាការពិចារណារឡើងវិញអំពីកាលបរិច្ឆេទនៃការចាប់ផ្តើមសុំណុំរឿង០០២ វគ្គ២ ដើម្បីទុកពេលអោយក្រុមមេធាវី រយៈពេលយ៉ាងយូរ២ខែដើម្បីរៀបចំបណ្តឹងសារទុក ហើយក្នុងរយៈពេលនេះ អង្គសវនាក៏អាចមានពេលឆ្លើយតបនឹងបណ្តឹងដិតចិត្តរបស់ខ្លួនផងដែរ។
ឆ្លើយតបនឹងសំណើររបស់ក្រុមមេធាវី លោក នេត ភក្រ្តា អ្នកនាំពាក្យសាលាក្តីខ្មែរក្រហមបានបញ្ជាក់ប្រាប់វិទ្យុបារាំងនៅថ្ងៃសៅរ៍នេះថា បញ្ហាដែលក្រុមមេធាវីបានលើកឡើងនេះ អង្គជំនុំជំរះកំពុងតែពិភាក្សាគ្នា ហើយ នឹងផ្តល់ចម្លើយវិញក្នុងពេលឆាប់ៗ។ចំនែកកិច្ចប្រជុំស្តីពីការគ្រប់គ្រងតុលាការដែលធ្វើឡើងនៅថ្ងៃទី២១តុលាខាងមុខនេះ នឹងបន្តរ ហើយនៅពេលនោះបញ្ហាមួយចំនួននឹងត្រូវលើកឡើងដើម្បីដោះស្រាយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ