ចំនួនអ្នកចុះឈ្មោះថ្មីសម្រាប់ការបោះឆ្នោតជាតិឆ្នាំ២០១៣ មានជាង៤០ម៉ឺននាក់
បន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានប្រកាស់អោយអ្នកដែលមានសិទ្ធិបោះឆ្នោតទៅពិនិត្យមើលបញ្ជីឈ្មោះបោះឆ្នោត និងអ្នកដែលមានអាយុគ្រប់ឈ្មោះបោះឆ្នោតសម្រាប់ការបោះឆ្នោតជាតិក្នុងឆ្នាំ២០១៣ខាងមុខ ចំនួនអ្នកចុះឈ្មោះបោះឆ្នោតថ្មីមានជាង៤០ម៉ឺននាក់ចាប់តាំងពីដើមខែកញ្ញា ឆ្នាំ២០១២។
ចុះផ្សាយនៅថ្ងៃ៖
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែលហៅកាត់ថា (គ.ជ.ប) បានឲ្យដឹងថា ចំនួនអ្នកចុះឈ្មោះថ្មីសម្រាប់ការបោះឆ្នោតជាតិ ឆ្នាំ២០១៣ ក្នុងរយៈពេលជាង២០ថ្ងៃមកនេះមានជាង៤០ម៉ឺននាក់។ យោងតាមរបាយការណ៍ស្តីពីលទ្ធផលបណ្តោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ចាប់តាំងពីថ្ងៃទី១ រហូតដល់ថ្ងៃទី២១កញ្ញានេះ ចំនួននៃអ្នកចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះបោះឆ្នោត មានជាង៦០ម៉ឺននាក់ (៦១៩,៦៣០នាក់)។ ក្នុងនោះអ្នកចុះឈ្មោះថ្មីមានចំនួនជាង៤០ម៉ឺននាក់ (៤០៤,៧៣៨នាក់) ស្មើនឹង៦៥.៣២ ភាគរយនៃអ្នកចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះបោះឆ្នោតទាំងអស់។ ក្នុងចំណោម២៤ខេត្ត-ក្រុង រាជធានីមានចំនួនអ្នកចុះឈ្មោះបោះឆ្នោតថ្មីច្រើនជាងគេ គឺខេត្តកំពង់ចាម ដែលមាន ជាង៤ម៉ឺននាក់។ រីឯខេត្តដែលមានចំនួនអ្នកចុះឈ្មោះថ្មីតិចជាងគេគឺខេត្តកែបដែលមានចំនួនតែ១ពាន់នាក់តែប៉ុណ្ណោះ។
បើតាមការអះអាងរបស់លោកហង្ស ពុទ្ធា នាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោត នីកហ្វិក បានថ្លែងអោយដឹងថា ៖ បើទោះបីជាមានការរំខានទៅដោយបាតុភូតធម្មជាតិនិងភាពមិនប្រក្រត្រីមួយចំនួនក៍ដោយក៍ពលរដ្ឋនៅតែមានការយកចិត្តទុកដាក់ខ្ពស់ក្នុងការទៅពិនិត្យនិងចុះឈ្មោះបោះឆ្នោត។ លោកបានថ្លែងអោយដឹងទៀតថានេះគឺជាសញ្ញាមួយដែលល្អ នៅពេលដែលមានអ្នកចុះឈ្មោះបោះឆ្នោតថ្មីមានច្រើន គឺបញ្ជាក់ថាពួកគាត់បានត្រៀមក្នុងការបោះឆ្នោតជាតិខាងមុខ។ គណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោតបានប្រកាស់អោយពលរដ្ឋទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតចាប់ពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១២៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ