អានតួអត្ថបទ
ចិន

ចិន​ពង្រីក​វប្បធម៌​នៅ​បរទេស និង​ត្រួតពិនិត្យ​អ៊ីនធ័រណែត​នៅ​ខាង​ក្នុង​ប្រទេស

ស្លាក​សញ្ញា​ក្រុមហ៊ុន​អ៊ីនធ័រណែត​មួយនៅ​ចិន
ស្លាក​សញ្ញា​ក្រុមហ៊ុន​អ៊ីនធ័រណែត​មួយនៅ​ចិន REUTERS
ដោយ៖ តាន់ ហ្សង់-ហ្វ្រង់ស័រ
១០ នាទី

សម័យ​ប្រជុំ​នៃ​អ្នក​ដឹកនាំ​ដ៏​សំខាន់ៗ​បំផុត​ចំនួន​៥០០​នាក់​របស់​បក្ស​កុម្មុយនិស្ត​ចិន បាន​បិទ​បញ្ចប់​នៅ​យប់​ថ្ងៃ​អង្គារ​ទី​១៨​តុលា​ម្សិលមិញ។ អង្គប្រជុំ​ដែល​បាន​ប្រព្រឹត្ត​ទៅ​ចំនួន​បួន​ថ្ងៃ​នៅ​ទីក្រុង​ប៉េកាំង​បាន​បញ្ជាក់​អះអាង​ជា​ថ្មី​ថា មហាសន្និបាត​គណបក្ស​លើក​ទី​១៨​ដែល​នឹង​សម្រេច​ផ្លាស់ប្តូរ​ថ្នាក់​ដឹក​នាំ នឹង​ត្រូវ​ប្រព្រឹត្ត​ទៅ​នៅ​ឆមាស​ទី​ពីរ​នៃ​ឆ្នាំ​២០១២។ ក្រៅ​ពី​នេះ អង្គ​ប្រជុំ​ក៏​បាន​អនុម័ត​សេចក្តី​ណែនាំ​មួយ ដែល​ជម្រុញ​ឲ្យ​អាជ្ញាធរ​ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​វប្បធម៌។ តើ​អ្វី​ទៅ​អត្ថន័យ​និង​គោលដៅ​នៃ​កំណែ​ទម្រង់​វប្បធម៌​នេះ?

ផ្សាយពាណិជ្ជកម្ម

ទីក្រុង​ប៉េកាំង​ចង់​ឃើញ​វប្បធម៌​ចិន​រីក​សុសសាយ​ពេញ​ទូទាំង​សកលលោក តាម​រយៈ​អ្វី​ដែល​គេ​ហៅ​ថា អំណាច​ស្រទន់soft power ពោល​គឺ​តាម​រយៈ​មធ្យោបាយ​ត្រជាក់។ គោលដៅ គឺ​ធ្វើ​ឲ្យ​ពិភពលោក​កុំ​ខ្លាច តែ​យល់​និង​ស្រឡាញ់​កាន់​តែ​ខ្លាំង​តម្លៃ​នៃ​អរិយធម៌​ចិន។

បក្ស​កុម្មុយនិស្ត​ចិន​ក៏​បាន​ណែនាំ​ឲ្យ​ពង្រឹង​វិធានការ ដើម្បី​«ថែ​រក្សា​ឥទ្ធិពល​វប្បធម៌​ជាតិ»នៅ​ក្នុង​ប្រទេស។ សម្រាប់​ក្រុម​អ្នក​សង្កេត​ការណ៍ នេះ​បាន​ន័យ​ថា អាជ្ញាធរ​ចិន​នឹង​ពង្រឹង​ការ​ត្រួត​ពិនិត្យ​ទៅ​លើ​ប្រព័ន្ធ​ឃោសនា​មហាជន ជាពិសេស​អ៊ីនធ័រណែត និង​បាន​ន័យ​ទៀត​ថា ប្រព័ន្ធ​ឃោសនា​មហាជន​ត្រូវ​តែ​បម្រើ​បក្ស​កុម្មុយនិស្ត​ចិន ត្រូវ​តែ​ជួយ​បក្ស​ក្នុង​ការ​សម្រេច​ទិសដៅ​ដែល​ត្រូវ​បាន​ដាក់។

គួរ​គូស​បញ្ជាក់​ថា ថ្នាក់ដឹកនាំ​ចិន​ព្រួយ​បារម្ភ​កាន់​តែ​ខ្លាំង នៅ​ចំពោះមុខ​ការ​កើន​ឡើង​លឿន​រហ័ស​នៃ​អ្នក​ប្រើប្រាស់​អ៊ីនធ័រណែត​ដែល​សព្វ​ថ្ងៃ​មាន​ចំនួន​រហូត​ដល់​ទៅ​៥០០​លាន​នាក់។ រដ្ឋាភិបាល​ព្រួយ​បារម្ភ ពីព្រោះ​វិធានការ​ត្រួត​ពិនិត្យ​អ៊ីនធ័រណែត​ដែល​ត្រូវ​បាន​អនុវត្ត​មក​ទល់​ពេល​នេះ នៅ​មាន​ការ​ខ្វះខាត​ច្រើន​ណាស់។ អ៊ីចឹង​ហើយ​បាន​ជា ប៉ុន្មាន​សប្តាហ៍​ចុង​ក្រោយ​នេះ ក្រសួង​ឃោសនា​បំផុសបំផុល​តាម​ឃ្លាំ​មើល​កាន់​តែ​ស្អិត អ្នក​ប្រើប្រាស់​Micro-blogs​ណា​ដែល​បង្ហោះ​សារ​រិះគន់​រដ្ឋាភិបាល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ