អានតួអត្ថបទ
ស៊ីរី

ក្រុមប្រទេស​“មិត្តរបស់ស៊ីរី”​ ជួបប្រជុំ​គ្នា​នៅទីក្រុង​អ៊ីស្តង់ប៊ូល​

លោក​ Burhan Ghalioun​ “ ប្រធាននៃ​ក្រុមប្រឹក្សា​ជាតិ​ស៊ីរី”​​ CNS​ ​ដែល​​តំណាង​​ក្រុម​អ្នក​ប្រឆាំង​​
លោក​ Burhan Ghalioun​ “ ប្រធាននៃ​ក្រុមប្រឹក្សា​ជាតិ​ស៊ីរី”​​ CNS​ ​ដែល​​តំណាង​​ក្រុម​អ្នក​ប្រឆាំង​​ REUTERS/Murad Sezer
ដោយ៖ សៀក សារិន
១៣ នាទី

នៅថ្ងៃអាទិត្យ​ទី១​មេសា​ឆ្នាំ២០១២​នេះ​ ​ ក្រុមប្រទេស​ “មិត្ត​របស់​ស៊ីរី”​ បាន​ប្រមូល​ប្រជុំគ្នា​នៅ​ទីក្រុង​អ៊ីស្តង់ប៊ូល​ ​ ដែល​ក្នុងនោះ​មាន​ប្រទេស​បារាំង​ សហរដ្ឋ​អាមេរិក​ និង​ប្រទេស​អារ៉ាប់​ ​ ក្នុង​គោល​បំណង​ដាក់​សម្ពាធ​ទៅលើ​របប​គ្រប់គ្រង​នៃ​ទីក្រុង​ដាម៉ាស​ ​ បិទ​បញ្ចប់​អំពើ​ហិង្សា​នៅក្នុង​ប្រទេស។

ផ្សាយពាណិជ្ជកម្ម

តើ​គេ​នៅ​សង្ឃឹម​ចង់បាន​អ្វី​ពី​ជំនួប​ប្រជុំ​នៃ​ក្រុមប្រទេស​ “មិត្ត​របស់​ស៊ីរី”​ ជួប​ប្រជុំគ្នា​នៅ​ទីក្រុង​អ៊ីស្តង់ប៊ូល?

"ក្រុមប្រឹក្សា​ជាតិ​ស៊ីរី”​ CNS ​ដែល​តំណាង​ក្រុម​អ្នកប្រឆាំង​ស៊ីរី​បាន​អំពាវនាវ​ជាថ្មី​ម្តងទៀត​ ឲ្យ​ក្រុមប្រទេស​ “មិត្ត​របស់​ស៊ីរី”​ជួយ​ផ្តល់​សព្វាវុធ​ឲ្យ​ក្រុម​អ្នកប្រឆាំង​ស៊ីរី។​ ការអំពាវនាវ​បែបនេះ​ធ្លាប់បាន​ធ្វើ​ម្តងរួចហើយ​នាឱកាស​សន្និសីទ​នៅ​ទីក្រុង​ទុយនីស។

 
គួរ​បញ្ជាក់ថា​ ​ នៅ​ថ្ងៃសៅរ៍​ទី៣១​មីនា​ឆ្នាំ២០១២​ម្សិលមិញ​ ​ ការវាយ​ប្រយុទ្ធគ្នា​នៅ​ប្រទេស​ស៊ីរី​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​៣២នាក់​បន្ថែមទៀត។

រីឯ​ក្រុម​អ្នកប្រឆាំង​ស៊ីរី​វិញ​ ​ បារម្ភ​ខ្លាចក្រែង​ក្រុមប្រទេស​ “មិត្ត​របស់​ស៊ីរី”​ ជួប​ប្រជុំគ្នា​នៅ​ទីក្រុង​អ៊ីស្តង់ប៊ូល​ពុំ​ហុចចេញ​លទ្ធផល​ដូច​ក្តី​សង្ឃឹម។

គួរកត់​សម្គាល់ថា​ ​ សន្និសីទ​នៃ​ក្រុមប្រទេស​ “មិត្ត​របស់​ស៊ីរី​នៅ​ទីក្រុង​ទុយនីស​កាលពី​ខែកុម្ភៈ​កន្លងទៅ​ ​ បាន​បង្ហាញ​ឲ្យ​ឃើញនូវ​ការខ្វែង​គំនិត​គ្នា​នៅ​ក្នុង​រង្វង់​សហគមន៍​អន្តរជាតិ។​ ការខ្វែង​គំនិតគ្នា​រវាង​អ្នកចង់​ប្រើ​ “ធម៌ក្តៅ”​ប្រឆាំង​នឹង​របប​គ្រប់គ្រង​របស់​បាស្ហារ​អាល-អាស្សាដ​ដែលក្នុង​នោះ​មាន​ជាអាទិ៍​ ក្រុមប្រទេស​អារ៉ាប់​នៅ​ឈូង​សមុទ្រ​ពែរ្ស​ ដែល​ចង់​ផ្តល់​សព្វាវុធ​ឲ្យ​ក្រុម​អ្នកប្រឆាំង​ស៊ីរី​ ​ ហើយនិង​ក្រុម​ប្រទេស​មួយ​ចំនួន​ទៀត​ដែល​ចង់​រិះរក​ដំណោះស្រាយ​តាម​ផ្លូវ​នយោបាយ។

ក៏​ប៉ុន្តែ​ តាំងពី​ពេលនោះ​មក​ គេ​គ្មាន​ឃើញ​ការប្រែប្រួល​អ្វីឡើយ។​ ការខ្វែង​គំនិត​គ្នា​នៅ​ក្នុង​រង្វង់​សហគមន៍​អន្តរជាតិ​នៅតែមាន​ ​ ហើយការ​ថ្កោលទោស​ដោយ​ក្រុមប្រឹក្សា​សន្តិសុខ​នៃ​អ.ស.ប.​ទៅលើ​ របប​គ្រប់គ្រង​របស់​បាស្ហារ​អាល-អាស្សាដ​ នៅតែ​គាំងស្ទះ​ ​ ដោយហេតុតែ​មាន​វេតូ​ប្រឆាំង​ពី​សំណាក់​ប្រទេស​ចិន​និង​ប្រទេស​រុស្ស៊ី​ដែលជា​សម្ព័ន្ធមិត្ត​របស់​ប្រទេស​ស៊ីរី។

ដូច្នេះ​នៅ​ពេលនេះ​ ​ ម្នាក់ៗ​ឋិតនៅ​ពីក្រោយ​ “ផែនការ​សន្តិភាព”​របស់​លោក​កូហ្វី​អាណាន​ បេសកជន​ពិសេស​របស់​អ.ស.ប.​ដែល​អំពាវនាវ​ឲ្យមាន​ “កិច្ចចរចា”​ រវាង​អ្នកកាន់​អំណាច​និង​ក្រុម​អ្នកប្រឆាំង​ស៊ីរី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ