ព្រះសង្ឃ និងនិស្សិតស្ម័គ្រចិត្តរួមគ្នាសំអាតបរិស្ថាននៅមុខព្រះបរមរាជវាំង
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
សំឡេង ០៧:៣៨
នៅក្នុងឱកាសនៃការគោរពព្រះវិញ្ញាណខន្តព្រះបរមសពព្រះករុណាព្រះបាទនរោត្តមសីហនុ ព្រះមហាវីរក្សត្រនៃព្រះរាជាណាចក្រកម្ពុជាអស់រយៈពេល៧ថ្ងៃកន្លងទៅនេះ មានព្រះសង្ឃដែលនិមន្តមកពីវត្តមួយចំនួន និងក្រុមនិស្សិតស្ម័គ្រចិត្តបាននិមន្ត និងដើររើសសំរាមនៅខាងមុខព្រះបរមរាជវាំង។ ការចូលរួមសំអាតអនាម័យ និងបរិស្ថាននាពេលនេះបានធ្វើឡើង ដើម្បីធ្វើឲ្យមុខព្រះបរមរាជវាំង ជាកន្លែងស្អាតគួរជាទីគោរពបូជាដល់ព្រះបរមសពរបស់ព្រះករុណាព្រះមហាវីរក្សត្រ៕