បទយកការណ៍
ឆ្នាំនេះ មានយុវជនដើរប្រាប់ប្រជាពលរដ្ឋពីការពិនិត្យ និងចុះឈ្មោះបោះឆ្នោតដល់ផ្ទះតែម្តង
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៨:៥៤
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បានកំណត់រយៈពេល៤២ថ្ងៃសម្រាប់ការពិនិត្យ និងចុះឈ្មោះ អ្នកបោះឆ្នោតឆ្នាំ២០១២នេះ គឺពីថ្ងៃទី១ ខែកញ្ញាដល់ថ្ងៃទី១២ ខែតុលា។ ក្រៅពីការផ្សព្វផ្សាយរបស់(គជប) ក្នុងការជំរុញឲ្យប្រជាពលរដ្ឋគ្រប់រូបចូលរួមបំពេញកាតព្វកិច្ចមួយនេះ។ នៅឆ្នាំនេះ មានអង្គការក្រៅរដ្ឋាភិបាលមួយឈ្មោះ ”ក្រុមប្រឹក្សាយុវជនកម្ពុជា” បានដាក់ពង្រាយយុវជនស្ម័គ្រចិត្តដើរចុះប្រាប់ប្រជាពលរដ្ឋដល់ផ្ទះតែម្តងឲ្យទៅពិនិត្យ និងចុះឈ្មោះបោះឆ្នោត៕