យុវជនចូលរួមក្នុងគម្រោងសាងសង់លំនៅដ្ឋានសម្រាប់ជនក្រីក្រ
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ក្រុមយុវជនរាប់រយនាក់ ជាសិស្ស និស្សិត បុគ្គលិកក្រុមហ៊ុន និងបុគ្គលិកអង្គការក្រៅរដ្ឋាភិបាលជាតិ អន្តរជាតិបានប្រមូលផ្តុំគ្នាចូលរួមក្នុងគម្រោងសាងសង់លំនៅដ្ឋានសម្រាប់ជនក្រីក្រ។ គម្រោងការសាងសង់យុវជនឆ្នាំ២០១៣ របស់អង្គការលំនៅដ្ឋានមនុស្សជាតិ កម្ពុជាត្រូវបានធ្វើឡើងក្រោមប្រធានបទ “ត្រូវនិយាយថា ទេ ចំពោះការខ្វះខាតលំនៅដ្ឋាន”។ កម្មវិធីជួបជុំសាងសង់លំនៅដ្ឋានសម្រាប់ជនក្រីក្រនៅជាយទីក្រុងភ្នំពេញ នាថ្ងៃសៅរ៍ ទី២៧ មេសានេះ ក៏មានការចូលរួមពីអ្នកចម្រៀងដ៏ល្បីល្បាញរបស់កម្ពុជា គឺកញ្ញា ឱក សុគន្ធកញ្ញា និងលោក ឆន សុវណ្ណរាជ ផងដែរ។
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ