បទយកការណ៍

វិមាន​អសុរកាយ​Dream Land​ផ្តល់​ការងារ​ជា​លើក​ដំបូង​ដល់​ពួក​មនុស្ស​តឿ​

សំឡេង ០៧:០៩
វិមាន​អសុរកាយ​Dream Land​ផ្តល់​ការងារ​ជា​លើក​ដំបូង​ដល់​ពួក​មនុស្ស​តឿ​
វិមាន​អសុរកាយ​Dream Land​ផ្តល់​ការងារ​ជា​លើក​ដំបូង​ដល់​ពួក​មនុស្ស​តឿ​

មនុស្សតឿ​ដែលមាន​កំពស់​ខ្ពស់​បំផុត​មួយម៉ែត្រ​ពីរតឹក​ចំនួនជាង​១០នាក់​ត្រូវបាន​យក​ចិត្ត​ទុក​ដាក់​​និង​ផ្តល់​ការងារ​ឲ្យធ្វើ​នៅក្នុង​ផ្ទះ​អសុរកាយ​នៃ​សួនកំសាន្ត​ឌ្រីមលែន​ស្ថិតនៅក្នុង​រាជធានី​ភ្នំពេញ​។ក្រុម​មនុស្សតឿ​ដែលមកពី​ខេត្ត​ក្រុង​ផ្សេងៗគ្នា​ដែលមាន​ស្ត្រី​៤​នាក់​ផងនោះ​ត្រូវបាន​ផ្តល់ឲ្យ​សម្តែងជា​ខ្មោច​ ព្រាយ​នៅក្នុង​ផ្ទះខ្មោច​និង​មួយចំនួនទៀត​បានដើរចែក​ខិតប័ណ្ណ​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ឲ្យទៅ​កំសាន្ត​នៅផ្ទះ​អសុរកាយ​ដើម្បីជួយ​រក្សា​និរន្តរភាព​របស់​ក្រុមហ៊ុន​និង​ធានា​បាននូវ​ប្រាក់បៀវត្ស​សំរាប់​ពួកគេ​។