ស្វ៊ីស

វិធានការថ្មីៗ​ប្រឆាំង​នឹង​ស៊ីរី​

បេសកជន​ពិសេស​របស់​អ.ស.ប.​ លោក​ Kofi Annan
បេសកជន​ពិសេស​របស់​អ.ស.ប.​ លោក​ Kofi Annan Reuters/Allison Joyce

ប្រទេស​ស្វីស​បាន​អនុម័ត​ទ័ណ្ឌកម្ម​ថ្មីៗ​មួយ​ចំនួន​សម្រាប់​ដាក់​ទៅ​លើ​ប្រទេស​ស៊ីរី​ សំដៅ​ជា​ពិសេស​ វិស័យ​ហិរញ្ញវត្ថុ​ ​ ​ ប្រេងកាត​និង​លោហធាតុ​មាន​តម្លៃ​។​ទ័ណ្ឌកម្ម​ថ្មីៗ​នឹង​ចូល​ជា​ធរមាន​ នៅ​ថ្ងៃ​សៅរ៍​៩​មិថុនា​នេះ​។​ទ័ណ្ឌកម្ម​ទាំង​នេះ​គឺ​ជា​ការរឹត​ត្បិត​បន្ថែម​ទៀត​ផ្នែក​ពាណិជ្ជកម្ម​ រួម​មាន​ការហាម​ប្រាម​ការនាំ​ចេញ​សម្ភារៈ​សម្រាប់​ប្រើ​នៅ​ក្នុង​ឩស្សាហកម្ម​ប្រេង​កាត​និង​ឩស្ម័ន​ ​ ​ សម្រាប់​សាង​សង់​រោង​ចក្រ​អគ្គិសនី​ថ្មីៗ​និង​សម្រាប់​ត្រួត​ពិនិត្យ​ឃ្លាំ​មើល​គមនាគមន៍​តាម​ទូរស័ព្ទ​និង​អាំងទែរណេត។