បទយកការណ៍

ប្រជាពលរដ្ឋ​ក្នុង​ឃុំទងត្រឡាច ខេត្ត​កំពង់ចាម​ធ្វើ​ស្រែ​មិន​កើត នាំគ្នា​ធ្វើ​ចំណាកស្រុក

សំឡេង ០៧:៣៣
ប្រជាពលរដ្ឋ​នៅ​ក្នុង​ឃុំ​ទងត្រឡាច ស្រុក​ស្រីសន្ឋរ ខេត្ត​កំពង់ចាម
ប្រជាពលរដ្ឋ​នៅ​ក្នុង​ឃុំ​ទងត្រឡាច ស្រុក​ស្រីសន្ឋរ ខេត្ត​កំពង់ចាម

ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ឃុំ​ទងត្រឡាង ស្រុក​ស្រីសន្ឋរ ខេត្ត​កំពង់ចាម នៅ​ឆ្នាំ​នេះ មិន​អាច​ធ្វើ​ស្រែ​កើត​ទេ ដោយសារ​តែ​គ្រោះ​រំាងស្ងួត។ កាល​ពី​ឆ្នាំ​កន្លងទៅ ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​នេះ​ខូច​ស្រូវ​អស់​ម្តង​ហើយ​ ​ដោយសារ​ទឹកជំនន់។ នៅ​ពេល​ទទួល​រងគ្រោះ​ធម្មជាតិ​ពីរឆ្នាំ​ជាប់​គ្នា​បែប​នេះ កសិករ​នៅ​ទី​នេះ​នាំ​គ្នា​ចាក​ចេញ​ពី​ភូមិ-ស្រុក​ទៅ​រក​មុខរបរ​ចិញ្ចឹម​ជីវិត​នៅ​កន្លែង​ផ្សេង។ ចលនា​ចំណាកស្រុក​កំពុង​ក្លាយ​ជា​ក្តីបារម្ភ​របស់​អាជ្ញាធរ​មូលដ្ឋាន៕