ទឹកជំនន់អាចបណ្តាលឲ្យមានអ្នកសុំទាន អ្នករើសអេតចាយមានចំនួនច្រើនក្នុងទីក្រុង
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
សំឡេង ០៧:០៩
អ្នកសុំទាន អ្នករើសអេតចាយ នៅក្នុងទីក្រុងភ្នំពេញបាននិយាយថាចំនួនអ្នកប្រកបរបរគ្មាន ដើមទុនទាំងពីរប្រភេទនេះ មានចំនួនច្រើនឡើងនៅឆ្នាំនេះ ដោយសារតែទឹកជំនន់។ ទឹកជំនន់បានបំផ្លាញស្រូវ និងទ្រព្យសម្បត្តិរបស់កសិករនៅជនបទ ហើយអ្នកក្រីក្រមួយចំនួនមិនដឹងជាប្រកបរបរអ្វីចិញ្ចឹមជីវិត ពួកគាត់ក៏នាំគ្នាចូលទីក្រុង ដើរសុំទាន ឬរើសអេតចាយចិញ្ចឹមជីវិតទៅ។ នៅក្នុងទីក្រុង អ្នកទីទាល់ក្រទាំងនោះ គ្មានកន្លែងស្នាក់អាស្រ័យ ច្បាស់លាស់ ម្តងសម្រាកកន្លែងនេះ ម្តងសម្រាកកន្លែងនោះ។រូបភាពនៃពលរដ្ឋទីទាល់ក្រទាំងនោះ នៅតាមទីសាធារណៈក្នុងទីក្រុង តិចឬច្រើនបានបង្ហាញពីស្ថានភាពក្រីក្ររបស់ពលរដ្ឋកម្ពុជា។