លោក ឡុង សាលវ័ន្ត៖ «ពេញមួយជីវិត សំរាប់តែកីឡាប្រដាល់»
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
សំឡេង ០៨:៤៣
ដោយទឹកចិត្តស្រលាញ់វិស័យកីឡាប្រដាល់ លោក ឡុង សាលវ័ន្ត បច្ចុប្បន្នជាប្រធានក្លឹបប្រដាល់សាលវ័ន្ត និងជាចៅក្រម អាជ្ញាកណ្តាលផងនោះ បានបញ្ជាក់ថា លោកនឹងចំណាយពេលពេញមួយជីវិតរបស់លោក ដើម្បីលើកស្ទួយវិស័យកីឡាប្រដាល់ក្បាច់គុនបូរាណខ្មែរ អោយមានជីវិតរស់រវើក។ លោកបន្តថា វិស័យកីឡាប្រដាល់ ក៍បានជួយលើកស្ទួយជីវភាពរបស់លោកផងដែរ តាំងពីលោកធ្វើជាកីឡាករនៅអាយុ១៥ឆ្នាំមកម្ល៉េះ។