បទយកការណ៍

លី បូរ៉ាមី៖ “មិននឹកស្មាន​ថា​ខ្ញុំ​រកបាន​៣ម៉ឺន​ដុល្លារ​ក្នុង​មួយ​សប្តាហ៍​ពី​កីឡា”

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្រុមកីឡាករ កីឡាការិនី ដែល​ឈ្នះ​បាន​មេដាយ​មាស ប្រាក់ និង​សំរឹទ្ធ នៅក្នុង​ការ​ប្រកួត​កីឡា​ស៊ីហ្គេម​ នៅ​ប្រទេស​ឥណ្ឌូណេស៊ី​ កាលពី​ពេល​ថ្មីៗ​កន្លងទៅនេះ នៅបន្ត​ទទួល​រង្វាន់​លើកទឹកចិត្ត​ជា​ថវិកា​ពី​បណ្តា​ក្រុមហ៊ុន​ឯកជន​នានា​នៅ​កម្ពុជា ដែល​បាន​សន្យា​ផ្តល់​រង្វាន់​​លើកទឹកចិត្ត​ដល់​កីឡាករ កីឡាការិនី​ ដែល​ទទួលបាន​ជោគជ័យ​ក្នុង​ការ​ប្រកួត​កីឡា​ស៊ីហ្គេម។ ក្នុងចំណោម​កីឡាករ កីឡាការិនី ដែល​ទទួលបាន​ជោគជ័យ​ទាំងអស់ កីឡាករ លី បូរ៉ាមី បាន​ទទួល​មេដាយ​ច្រើន​ជាងគេ​ រហូតដល់​៤មេដាយ ក្នុងនោះ គឺ​មាន​មេដាយ​មាស​២ និង​មេដាយ​ប្រាក់២។ មេដាយ​ទាំងនេះ​បាន​ធ្វើអោយ​លី បូរ៉ាមី ទទួលបាន​ថវិកា​លើក​ទឹកចិត្ត​រហូត​ដល់​ជាង​៣ម៉ឺន​ដុល្លារ។ តើ​អ្វី​ជា​ចំណាប់​អារម្មណ៍​របស់​កីឡាករ​រូបនេះ? តើ​គេ​មាន​គម្រោង​ប្រើប្រាស់​ថវិកា​នេះ​សម្រាប់​ធ្វើអ្វីខ្លះ?

កីឡាករ លី បូរ៉ាមី
កីឡាករ លី បូរ៉ាមី RFI/Delux Leang