បទយកការណ៍

អ្នកផលិតនំ និង​បង្អែមខ្មែរ និង​អ្នកទស្សនា​ចង់​ប្រជែង​ជាមួយ​នំបរទេស

ចុះផ្សាយ​នៅ​ថ្ងៃ៖

សាលារាជធានី​ភ្នំពេញ​បាន​រៀបចំ​អោយ​មាន​ការ​តាំង​ពិព័រណ៌​នំ និង​បង្អែម​ខ្មែរ​រយៈពេល​៣​ថ្ងៃ​ក្នុង​សប្តាហ៍​នេះ។ ពិព័រណ៌​ដែល​ត្រូវ​បាន​រៀបចំ​នៅ​លើ​ទីវាល​សួនច្បារ​មុខ​វត្តឧណ្ណាលោម​នា​មាត់​ទន្លេសាប​នោះ ស្តង់​លក់​នំ និង​បង្អែម​ខ្មែរ​ចំនួន​៤២ស្តង់​ និង​មាន​អ្នកទស្សនា​ជា​ពលរដ្ឋ​ខ្មែរ និង​អ្នកទេសចរណ៍​បរទេស​ចូលរួម​យ៉ាង​ច្រើន​កុះករ។ ទាំង​អ្នកលក់ និង​អ្នកទិញ​សប្បាយ​នឹង​ការ​តាំង​ពិព័រណ៌​យ៉ាង​ខ្លាំង ហើយ​ចង់​អោយ​មាន​ការ​រៀបចំ​ដាក់​តាំង​លក់​របៀប​នេះ​អោយ​បាន​ច្រើន ដើម្បី​បង្ហាញ​នំ និង​បង្អែម​ជា​ប្រពៃណី​ខ្មែរ​អោយ​ក្មេង​ជំនាន់ក្រោយ​បាន​ស្គាល់។ គោលបំណង គឺ​ដើម្បី​អូស​ទាញ​អោយ​ក្មេង​ជំនាន់ក្រោយ​បរិភោគ​នំ និង​បង្អែម​ខ្មែរ​បុរាណ​អោយ​បាន​ច្រើន៕

អ្នកផលិតនំ និង​បង្អែមខ្មែរ និង​អ្នកទស្សនា​ចង់​ប្រជែង​ជាមួយ​នំបរទេស
អ្នកផលិតនំ និង​បង្អែមខ្មែរ និង​អ្នកទស្សនា​ចង់​ប្រជែង​ជាមួយ​នំបរទេស
មើលវគ្គផ្សេងទៀត