ប្រទេសកម្ពុជានៅតែប្រឈមនឹងបញ្ហាពលកម្មធ្ងន់ធ្ងរលើកុមារ
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
នៅប្រទេសកម្ពុជា បញ្ហាពលកម្មធ្ងន់ធ្ងរលើកុមារនៅតែជាក្តីព្រួយបារម្ភមួយរបស់អង្គការសង្គមស៊ីវិលនិងរដ្ឋាភិបាល។ ជាក់ស្តែងគេសង្កេតឃើញកុមារប្រមាណ៧៥ម៉ឺននាក់កំពុងប្រឈមទៅនឹងការកេងប្រវ័ញ្ចកម្លាំងពលកម្មកុមារ ដែលក្នុងនោះមានកុមារបម្រើការងារតាមផ្ទះ កុមារក្នុងវិស័យសិប្បកម្មឡឥដ្ឋ វិស័យនេសាទនិងវិស័យកសិកម្មជាលក្ខណៈគ្រួសារ ព្រមទាំងមានពលកម្មកុមារចំណាកស្រុកផងដែរ។ ដើម្បីផ្សព្វផ្សាយជាសាធារណៈនិងលើកកំពស់ការយល់ដឹងអំពីពលកម្មកុមារ ជាពិសេសផ្តោតការយកចិត្តទុកដាក់លើការសិក្សាអប់រំរបស់កុមារ ទិវាពិភពលោកប្រឆាំងនឹងពលកម្មកុមារត្រូវបានគេរៀបចំធ្វើឡើងជាលើកដំបូងក្នុងខេត្តព្រះសីហនុ។
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ