អានតួអត្ថបទ
កម្ពុជា

សាលា​ក្រុង​និង​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ​​បន្ធូរ​ស​សៃ​ក​ដាក់គ្នា​នៅ​ព្រឹក​នេះ

បាតុកររបស់​គណបក្ស​សង្គ្រោះ​ជាតិ ដែលបានមកជួប​ជុំគ្នានៅទីលានប្រជាធិបតេយ្យ ដើម្បីត្រៀមធ្វើបាតុកម្ម​ជា​រៀង​រាល់​ថ្ងៃ។
បាតុកររបស់​គណបក្ស​សង្គ្រោះ​ជាតិ ដែលបានមកជួប​ជុំគ្នានៅទីលានប្រជាធិបតេយ្យ ដើម្បីត្រៀមធ្វើបាតុកម្ម​ជា​រៀង​រាល់​ថ្ងៃ។ @rfi/channa
ដោយ៖ ញឹម សុផល
១៥ នាទី

កិច្ចប្រជុំ​រវាង​គណបក្ស​សង្គ្រោះ​ជាតិ​និង​សាលា​រាជធានី​ភ្នំពេញ​បានបញ្ចប់​ហើយ ​កាលពី​ម៉ោងជាង ១១ព្រឹក​នេះ ដោយមាន​ការយោគយល់​គ្នា ទាក់ទង​ទៅនឹង​ការ​ផ្តល់ព័ត៌មាន ការណែនាំ​និង​កិច្ចសហការ​ជាមួយ​អាជ្ញាធរ​ក្រុង។ តំណាង​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ចូលរួម​នៅក្នុង​កិច្ចប្រជុំ​ ក៏បាន​ទទួលយក​ផងដែរ​ពី​សំណូមពរ​របស់​អាជ្ញាធ​រ ពាក់ព័ន្ធ​ទៅនឹង​សន្តិសុខ អនាម័យ និង​ចរាចរណ៍​តាម​ដងផ្លូវ។

ផ្សាយពាណិជ្ជកម្ម

សាលាក្រុង​ភ្នំពេញ ណាត់ជួប​និយាយ​គ្នា​ពី​បញ្ហា​មួយចំនួន​ ដែល​ទាក់ទង​ទៅនឹង​ការធ្វើ​បាតុកម្ម​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ។ បន្ទាប់ពី​ធ្វើបាតុកម្មជាប់ៗគ្នា ​អស់​រយៈពេល​មួយ​សប្តាហ៍ មេដឹកនាំ​គណបក្សប្រឆាំង ត្រូវបានកិច្ចប្រជុំ​ជាមួយ​អភិបាល​រាជធានី​ភ្នំពេញ ប៉ា សុជាតិ​វង្ស ដែលមាន​ការចូលរួម​ពី​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ​មួយចំនួន​នោះ បាន​ប្រព្រឹត្តទៅ កាលពី​ព្រឹក​មិញ ដោយ​មិនមាន​វត្តមាន​មេបក្ស​ប្រឆាំង​តាម​ការអញ្ជើញ បានបញ្ចប់​ទៅដោយ​មាន​ការយោគយល់​គ្នា និង​មិនមានកំដៅ​ឆេះ​រាល​រោល​ក្នុង​អង្គប្រជុំ​ដូច​ការជួបគ្នា​កន្លងមក​នោះទេ។

លោក ហូ វ៉ាន់ តំណាង​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ថ្លែងប្រាប់​វិទ្យុ​បារាំង RFI បន្ទាប់ពី​ជំនួប​គ្នា
ប្រមាណ​ជា​ពីរ​ម៉ោង​ថា កិច្ចប្រជុំ​ប្រកបដោយ​ការយោគយល់​និង​សហការគ្នា​បានល្អ។
ចំណុចសំខាន់ៗដែលមាន​ការសហការ​គ្នា​រវាង​បាតុករ​សង្គ្រោះ​ជាតិ​ និង​អាជ្ញាធរ​ក្រុង​នោះ​គឺមាន​ការកំណត់​ផ្លូវ​ដែល​ត្រូវ​ហែ​ក្បួន​ឲ្យ​បានច្បាស់លាស់ ជួយ​ដោះស្រាយ​បញ្ហា​ចរាចរណ៍ និងសុវត្ថិភាព។ បញ្ហា​សំរាម​និង​អនាម័យ​នៅលើ​ទីលាន​ក៏ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​ផងដែរ។

ដោយឡែក ​សាលា​រាជធានី​ភ្នំពេញ តាមរយៈ​លោក ហូរ វ៉ាន់ បាន​សហការ​បើកផ្លូវ ជួយ​បង្គន់
អនាម័យ​ដល់​បាតុករ និង​ជួយ​ជា​រថយន្ត​ពេទ្យ នៅពេលដែល​បាតុករ​ត្រូវការ។ លើសពីនេះ​ក៏មាន​ការឯកភាព​គ្នារ​វាង​គណបក្ស​សង្គ្រោះ​ជាតិ និង​សមត្ថកិច្ច​ក្រុង ​បង្កើត​ទីតាំង​ឈរជើង ដែលមាន​សមាសភាព​ចំរុះ និង​មាន​ការជួយ​គ្នា​ពេល​មាន​បញ្ហា​អ្វី​កើតឡើង។

លោក ឡុង ឌី​ម៉​ង់ អ្នកនាំពាក្យ​សាលាក្រុង​ភ្នំពេញ បាន​ប្រាប់​RFI ផងដែរ​ថា អ្វីដែល​មានការ​ស្នើឡើង​ហើយ​ទទួលយក​ដោយ​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ​នោះ គឺ​ការបញ្ឈប់​ការប្រើ​ពាក្យ​ដែល​នាំ​ឲ្យ​ប៉ះពាល់​សិទ្ធិ​បុគ្គល​ដទៃ។ ការគ្រប់គ្រង​កំលាំង​ដើម្បី​បង្ការ​ជន​ឆ្លៀត​ឱកាស
ឬ​ជន​ទី​បី​បង្កបញ្ហា​នោះ​ ក៏​ជាការ​លើកឡើង​ផងដែរ ដែល​បញ្ហា​នេះ​ទាមទារ​ឲ្យ​មានការ​សហការ​គ្នា​ពី​បាតុករ​និង​សមត្ថកិច្ច។

សូម​រំលឹកថា កាលពី​ថ្ងៃ​សុក្រ​ទី២០ ខែធ្នូ ម្សិលមិញ សាលា​រាជធានី​ភ្នំពេញ​បាន​កោះអញ្ជើញ លោក​សម រង្ស៊ី​ និង​លោក កឹម សុខា ឲ្យ​ចូលប្រជុំ​ពិភាក្សា​ស្ដីពី​ការគ្រប់គ្រង​បាតុកម្ម​នៅ​ទីលាន ប្រជាធិបតេយ្យ និង​ការ​ដង្ហែ​ក្បួន​តាម​ដងផ្លូវ​នានា​ បន្ទាប់ពី​ការដឹកនាំ​ធ្វើបាតុកម្ម រយៈពេល​ប៉ុន្មាន​ថ្ងៃ​ន្ល​ង​មកនេះ​ មាន​ភាពមិនប្រក្រតី​មួយចំនួន​ដែល​ត្រូវ​កែលំអ​ឡើងវិញ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ