កម្ពុជា

រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៏ អំពាវ​នាវ​ឲ្យ​មាន​ការ​រៀបចំ​របៀប​រៀប​រយ អំឡុង​ពេល​បាតុកម្ម​នៅ​សៀម​រាប​

រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោក ថោង​ ខុន​
រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោក ថោង​ ខុន​ RFI/Im Navin
ដោយ៖ លី ម៉េងហួរ
៥ នាទី

រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោក ថោង ខុន នៅ​ថ្ងៃ​ទី​២៦​វិច្ឆិកា​នេះ បាន​ថ្លែង​អំពាវនាវ​ឲ្យ​បាតុករ​របស់​បក្ស​ប្រឆាំង ប្រកាន់​ខ្ជាប់​នូវ​គោលការណ៍​អហិង្សា និង​រក្សា​សណ្តាប់ធ្នាប់​សាធារណៈ ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​ភ្ញៀវ​ទេសចរ នៅ​អង្គរវត្ត ខេត្ត​សៀមរាប។ នៅ​ខេត្ត​សៀមរាប នា​ថ្ងៃ​ទី​១០​ធ្នូ គណបក្ស​សង្គ្រោះជាតិ កំណត់​ជួប​ជុំ​គ្នា សាទរ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ និង​ធ្វើ​បាតុកម្ម​តវ៉ា​នឹង​ការ​បោះឆ្នោត​ផង​ដែរ។ សូម​លោក អ្នក​ អញ្ចើញ​ស្តាប់ ការ​ឆ្លើយ​នឹង​សំណួរ​​អ្នក​កាសែត របស់ លោក ថោង ខុន ដែល​មាន​ដូចតទៅ៖