ជម្រើសត្រូវតែមានសម្រាប់សិស្ស ទោះលទ្ធផលប្រឡងបែបណាក៏ដោយ
ចុះផ្សាយនៅថ្ងៃ៖
សំឡេង ១២:១៧
លទ្ធផលប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិនឹងត្រូវប្រកាស នៅថ្ងៃទី២៩និងទី៣០ ខែសីហា។បេក្ខជនសរុបចំនួនជាង៩ម៉ឺននាក់ ពោលឱ្យចំគឺ៩៣ ៤៥៦នាក់ ដែលបានខិតខំរៀនដល់ថ្នាក់ទី១២ទៅហើយនោះ ទោះបីជាលទ្ធផលចេញមកបែបណាក៏ដោយ ក៏ត្រូវតែមានជម្រើសដ៏សមស្រប។ រៀនទៀត រៀនធ្វើការ ឬរកការងារធ្វើតែម្តង គឺជាការសម្រេចចិត្តមួយដ៏សំខាន់ នៅក្នុងជីវិតរបស់សិស្សានុសិស្សនៅប្រទេសកម្ពុជា ដែលផ្តល់ឱកាសធ្វើការ និងសិក្សាចំណេះទូទៅ ឬរៀនជំនាញវិជ្ជាជីវៈកាន់តែទូលាយ។ អ្នកជំនាញខាងអប់រំ និងខាងការងារ បង្ហាញនូវអ្វីដែលជាជម្រើសសមស្រប នៅពេលបច្ចុប្បន្ន ក៏ដូចជានៅពេលអនាគតដ៏ខ្លី។