ម៉ារ៉ាតុង​ដើម្បី​ទេសចរណ៍​និង​បរិស្ថាន​

សំឡេង ០៨:១៧
ពលរដ្ឋខ្មែរ​​​បាន​ចូលរួម​រត់​ប្រណាំង​ពាក់​កណ្តាល​ម៉ារ៉ាតុង​នៅ​ថ្ងៃអាទិត្យ​១៧​មិថុនា​ដើម្បី​ទេសចរណ៍​និង​បរិស្ថាន​
ពលរដ្ឋខ្មែរ​​​បាន​ចូលរួម​រត់​ប្រណាំង​ពាក់​កណ្តាល​ម៉ារ៉ាតុង​នៅ​ថ្ងៃអាទិត្យ​១៧​មិថុនា​ដើម្បី​ទេសចរណ៍​និង​បរិស្ថាន​ RFI/Leang Delux

ពលរដ្ឋ​​ខ្មែរ​​ជា​​បុគ្គល​ បុគ្គលិក​​ក្រុមហ៊ុន ​គ្រួសារ​និង​​បរទេស​​ដែល​​រស់​នៅ​​ក្នុង​​ប្រទេស​​កម្ពុជា​និង​​នៅ​​បរទេស​​បាន​​ជួបជុំ​គ្នា​​នៅ​ក្នុង​​រាជធានី​​ភ្នំពេញ​​នៅ​ព្រឹក​​ថ្ងៃ​​អាទិត្យ​​ទី​​១៧​​មិថុនា​​នេះ ​ដើម្បី​​ចូល​រួម​​រត់​ប្រណាំង​​ពាក់​​កណ្តាល​​ម៉ារ៉ាតុង។​ មាន​​មនុស្ស​​ជាច្រើន​​ពាន់​​នាក់​​ដែល​​មាន​​វត្តមាន​​នៅ​ក្នុង​​ពិធី​​ប្រកួត​​កីឡា​​អន្តរជាតិ​​ដែល​​ត្រូវ​​បាន​​រៀបចំ​​នៅ​មុខ​​ព្រះបរមរាជវាំង។​ ការ​​ប្រកួត​​កីឡា​​នេះ​​ដែល​​មាន​​គោលដៅ​​ផ្សព្វផ្សាយ​​​​អំពី​​ទេសចរណ៍​​កម្ពុជា​អំពី​​ការ​​ថែ​រក្សា​​បរិស្ថាន​​ដើម្បី​​កាត់​​បន្ថយ​​កំដៅ​​ផែនដី​​នោះ​ ​ក៏​​ត្រូវ​​បាន​​រៀបចំ​​ដើម្បី​​អបអរ​​ព្រះរាជ​​ពិធី​​ចំរើន​​ព្រះជន្ម​​សម្តេច​ម៉ែ​​មុនីនាថ​ សីហនុ​​​១៨​​មិថុនា​​ផង​​ដែរ។​