អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ជំនួប សម រង្សី-ជា ស៊ីម នឹង​ជួយ​បន្ថយ​កំដៅ​នយោ​បាយ

សំឡេង ០៧:៥៣
ការហែរក្បួន របស់គណបក្ស​នយោបាយ នៅ​ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត​ក្រុមប្រឹក្សារាជធានី ខេត្ត​ ក្រុង​ ស្រុក ខណ្ឌ អណត្តិទី២។
ការហែរក្បួន របស់គណបក្ស​នយោបាយ នៅ​ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត​ក្រុមប្រឹក្សារាជធានី ខេត្ត​ ក្រុង​ ស្រុក ខណ្ឌ អណត្តិទី២។ RFI/Siv Channa
ដោយ៖ ញឹម សុផល
១២ នាទី

ជំនួប​សួរ​សុខ​ទុក្ខ​រវាង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្សី និង​លោក​ជា ស៊ីម ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ដ៏​កំរ​កាល​ពី​ថ្ងៃ​ចន្ទ បាន​បង្កើត​ជា​រូបភាព​នយោបាយ​ថ្មី​មួយ​ដែល​មជ្ឈដ្ឋាន​ទូទៅ​យល់ថា​ជា​កាយ​វិការ​មួយ​ដ៏​ល្អ​របស់​មេដឹក​នាំ។ ជំនួប​បែប​នេះ​បើ​ទោះ​ជា​ស្ថិត​ក្នុង​កាលៈ​ទេសៈ​ណា​ក៏​ដោយ គួរ​តែ​ត្រូវ​បាន​ថែ​រក្សា​និង​ទុកជា​គំរូ​សម្រាប់​អ្នក​នយោបាយ​ឯទៀត។ ការ​បង្ហាញ​ទឹក​ចិត្ត​ជា​កីឡា​បន្ទាប់​ពី​ការ​ប្រកួត​ចាញ់​ឈ្នះ​ហើយ​នោះ ត្រូវ​គេ​ជឿ​ថា​អាចជួយ​បន្ធូ​បន្ថយ​ស្ថាន​ភាព​តាន​តឹង​ផ្នែក​នយោបាយ ប្រកប​ដោយ​ហានិ​ភ័យ​ខ្ពស់ ដូច​ដែល​កម្ពុជា​ធ្លាប់​មាន​កន្លង​មក​។

ផ្សាយពាណិជ្ជកម្ម

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ