បទយកការណ៍

ការរៀបចំ​មហោស្រព​បេតិកភណ្ឌ​ភាពយន្ត​ដំបូង​បង្អស់ នៅអាស៊ី​ស្តី​ពី​ការចងចាំ

សំឡេង ០៨:៥២
©Chan Lida

មហាស្រព​បេតិកភណ្ឌ​ភាពយន្ត​អន្តរជាតិ​ស្តីអំពី​ការចងចាំ​ត្រូវ​បានគេ​រៀបចំ​ធ្វើឡើង​ជា​លើក​ដំបូង​នៅអាស៊ី​ ប្រទេស​កម្ពុជា។ វា​ជា​មហោស្រព​បេតិកភណ្ឌ​ភាពយន្ត​ដំបូង​គេ​​មួយ ដែល​ប្រមូល​ផ្តុំ​អ្នកជំនាញ​ផ្នែកភាពយន្ត មកពីបណ្តា​ប្រទេស​ទាំង​១៧​អោយចូល​​​រួម​ក្នុង​មាន​កម្មវិធី​បញ្ចាំង​ភាពយន្តបុរាណ​ល្បីៗ​ចំនួន​៤០ ចូលរួម​សិក្ខាសាលា​ ការ​ប្រគុំតន្រ្តី​និង​ពិព័រណ៍​អំពី​ប្រវត្តិ​ភាពយន្ត​ជា​ដើម។ នៅក្នុង​ស្មារតី​ថែរក្សា និង​លើកស្ទួយ​មរតក​ភាពយន្ត​ទាំង​ថ្នាក់​ជាតិ និង​អន្តរជាតិ មហោស្រព​បេតិកភណ្ឌ​ភាពយន្ត​អន្តរជាតិ​​ដែល​ប្រព្រឹត្ត​ទៅ​ក្នុង​រយៈពេល​៩ថ្ងៃ នៅ​ប្រទេស​កម្ពុជា​បាន​ក្លាយ​ជា​មហោស្រព​បេតិកភណ្ឌ​ភាពយន្ត​លើក​ដំបូង​បង្អស់ ក្នុង​ទ្វីប​អាស៊ី​ស្តី​អំពី​ការចងចាំ។

ផ្សាយពាណិជ្ជកម្ម

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI