លីប៊ី

សករាជថ្មីនៃប្រទេសលីប៊ី

ទង់ជាតិ​បារាំង​និង​ទង់ជាតិ​លីប៊ីថ្មី​នៅ​ទីក្រុង​ Benghazi
ទង់ជាតិ​បារាំង​និង​ទង់ជាតិ​លីប៊ីថ្មី​នៅ​ទីក្រុង​ Benghazi ©​ RFI/Donaig Le Du / Manu Pochez

ការបាត់បង់​ជីវិត​យ៉ាងហិង្សា​របស់​មេដឹកនាំ​ផ្តាច់ការ​កាដាហ្វ៊ី​គឺ​ពិតជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​នៅក្នុង​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​លីប៊ី។​ ឥឡូវនេះ​ ​ ដល់ពេល​អ្នកដឹកនាំ​លីប៊ី​និង​ប្រជាជន​ពួតដៃ​បង្រួប​បង្រួម​គ្នា​កសាង​ស្ថាបនា​ប្រទេស​ឡើងវិញ។

ផ្សាយពាណិជ្ជកម្ម

ក្រោយពី​ការបាត់បង់​ជីវិត​យ៉ាងហិង្សា​ដោយ​មេដឹកនាំ​ផ្តាច់ការ​ មូអាម៉ារ​ កាដាហ្វ៊ី​ ​ ប្រទេស​លីប៊ី​ត្រូវ​បើក​ទំព័រ​ថ្មី​នៃ​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​ ​ ពោលគឺ​ទំព័រ​ពាក់ព័ន្ធ​ទៅនឹង​ការសាងសង់​ស្ថាបនា​ប្រទេស​ឡើងវិញ​ ​ ទាំងក្នុង​វិស័យ​នយោបាយ​ ​ វិស័យ​សេដ្ឋកិច្ច​ ​ និង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ។

 
នៅក្នុង​វិស័យ​នយោបាយ​ ​ អ្នកដឹកនាំ​ប្រទេស​លីប៊ីថ្មី​ត្រូវ​រៀបចំ​សើរើ​មើល​ឡើងវិញ​រាល់​ស្ថាប័នរដ្ឋ​ ​ ធ្វើ​យ៉ាងណា​ឲ្យ​ប្រទេស​លីប៊ី​ប្រែក្លាយ​ទៅជា​ប្រទេស​មាន​លក្ខណៈ​ប្រជាធិបតេយ្យ​ ​ ចេះ​គោរព​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ​ ​ ចេះគោរព​លទ្ធិប្រជាធិបតេយ្យ​ពហុបក្ស។​ ដូច្នេះ​ក្រុមប្រឹក្សា​ជាតិ​អន្តរកាល​ CNT ​បច្ចុប្បន្ន​ពិតជា​អ្នក​មាន​ជោគវាសនា​របស់​ប្រទេស​លីប៊ី​នៅក្នុង​ដៃ​របស់​ខ្លួន។

នៅក្នុង​វិស័យ​សេដ្ឋកិច្ច​និង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ ​ ប្រទេស​លីប៊ី​ដែលបាន​រងគ្រោះ​នឹង​សង្គ្រាម​ស៊ីវិល​ ​ ហើយនិង​ការទម្លាក់​គ្រាប់បែក​យ៉ាងដំណំ​របស់​បក្ស​សម្ព័ន្ធ​អូតង់​ ​ ច្បាស់​ជា​ត្រូវការ​ជំនួយ​ពី​សំណាក់​ប្រទេស​លោកខាងលិច​ជាមិត្ត​មក​ជួយ​កសាង​ស្ថាបនា​ប្រទេស​ឡើងវិញ។​ ថ្វីដ្បិតតែ​ប្រទេស​លីប៊ី​គ្មាន​បញ្ហា​វិបត្តិ​ហិរញ្ញវត្ថុ​ ​ ដោយសារតែ​ប្រទេស​នេះ​ជា​ប្រទេស​សម្បូណ៌​ទៅដោយ​ជង្រុក​ប្រេង​ឥន្ធនៈ​និង​ឧស្ម័ន​ដ៏​ច្រើន​មហិមា​ ​ ក៏ប៉ុន្តែ​ប្រទេស​លីប៊ី​នៅ​ត្រូវការ​ជំនួយ​បច្ចេកទេស​របស់​លោកខាងលិច៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI