មនុស្សស្លាប់ជាង៥០០០នាក់ហើយនៅប្រទេសស៊ីរី
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្របតាមលោកស្រីឧត្តមស្នងការទទួលបន្ទុកខាងបញ្ហាសិទ្ធិមនុស្សនៃអ.ស.ប. Navi Pillay មានមនុស្សស្លាប់ជាង៥០០០នាក់ហើយ ដោយការបង្ក្រាបគាបត្បៀតនៅប្រទេសស៊ីរី ។ លោកស្រីបានបញ្ជាក់ប្រាក់ថា មានមនុស្សជាង២០០នាក់បានស្លាប់ក្នុងរយៈពេលដប់ថ្ងៃ ចុងក្រោយនេះ ។ លោកស្រី សូមឲ្យក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. ប្តឹងទៅតុលាការព្រហ្មទ័ណ្ឌអន្តរជាតិ ប៉ុន្តែ មានជាអាទិ៍ប្រទេសរុស្សីជំទាស់ជានិច្ចនឹងការនេះ។
នៅពីមុខក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. លោកស្រីឩត្តមស្នងការទទួលបន្ទុកខាងបញ្ហាសិទ្ធិមនុស្សនៃអ.ស.ប. Navi Pillay បានពិពណ៌នាអំពីស្ថានភាព នៅប្រទេសស៊ីរីថា “ គួរឱ្យខ្លាចខ្លាំងណាស់” ។ចំនួនអ្នករងគ្រោះស្លាប់ដោយការបង្ក្រាបគាបត្បៀតបង្ហូរឈាមដាប បានឆ្លងពី២០០០នាក់ នៅខែសីហាមកជាង៥០០០នាក់ នៅថ្ងៃនេះ។
“ ដោយឃើញទំហំនិងធាតុពិតនៃការសម្លាប់រង្គាល យ៉ាងទៀងទាត់ ការចាប់ឃុំឃាំងនិងការធ្វើទារុណកម្ម ទង្វើទាំងនេះដូចគ្នាទៅនឹងឩក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ហេតុនេះ ហើយបានជាខ្ញុំសូមស្នើយោបល់ឱ្យប្តឹងទៅតុលាការព្រហ្មទ័ណ្ឌអន្តរជាតិ “ -នេះជាការថ្លែងរបស់លោកស្រីNavi Pillay ។
ប៉ុន្តែ ក្រុមប្រឹក្សាសន្តិសុខអ.ស.ប.នៅតែត្រូវរាំងស្ទះជានិច្ច ដោយហេតុជាអាទិ៍ ការជំទាស់របស់ប្រទេសរុស្ស៊ី។ឯកអគ្គរដ្ឋទូតរុស្ស៊ី លោកVitaly Churkin បដិសេធរាល់សកម្មភាពប្រឆាំងនឹងស៊ីរីជាសម្ព័ន្ធមិត្តរបស់ខ្លួន។តាមមតិគាត់” ប្រទេសរុស្ស៊ីលើកទឹកចិត្តឱ្យមានការជួបសន្ទនាគ្នា។គួរឱ្យស្តាយ សមាជិកខ្លះនៃក្រុមប្រឹក្សាសន្តិសុខអ.ស.ប.គិតតែអំពីការផ្លាស់ប្តូររបប ដោយមិនលើកទឹកចិត្តឱ្យមានការជួបសន្ទនាគ្នា នៅប្រទេសស៊ីរីទេនិងរវាងស៊ីរីនិងបក្សសម្ព័ន្ធអារ៉ាបនោះឡើយ។ការនេះជាគ្រោះថ្នាក់ខ្លាំងណាស់ហើយគេថែមទាំងលែងលាក់បាំងហេតុការណ៍ថា គេចង់វាយផ្តួលរំលំរបបស៊ីរីទៀតផង " ។
បរិយាកាសនៅក្រុមប្រឹក្សាសន្តិសុខតានតឹងខ្លាំងណាស់ ដោយមានការប៉ះទង្គិចពាក្យសម្តីគ្នាផង។ប្រទេសបារាំងបរិហារអសកម្មភាព ភាពនៅស្ងៀមស្ងាត់មិនចេញស្តីរបស់ក្រុមប្រឹក្សាសន្តិសុខ។ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅអ.ស.ប. លោកGérard Arraud ដំឡើងសំឡេងបញ្ចេញកំហឹងរបស់ខ្លួន។
របបស៊ីរីទំនងជាធ្វើហីមិនខ្វល់អ្វីសោះ។ ការបោះឆ្នោតជ្រើសរើសទីប្រឹក្សាក្រុវបានប្រព្រឹត្តទៅនៅថ្ងៃ១២ធ្នូ។ អ្នកបោះឆ្នោតចំនួនជិត១៤លាននាក់ត្រូវបានអំពាវនាវឲ្យទៅកាន់ហិបឆ្នោត ទោះបីជាមានយុទ្ធនាការនៅក្នុងតំបន់ជាច្រើននៃប្រទេសស៊ីរីជាអាទិ៍នៅខេត្ត HOMS ពួកសកម្មជនការពារលទ្ធិប្រជាធិបតេយ្យធ្វើ១ថ្ងៃមុនបោះឆ្នោតកុំឲ្យស្តាប់បង្គាប់តាមអាជ្ញាធរស៊ីរីគឺត្រូវធ្វើពហិការកុំទៅបោះឆ្នោតក៏ដោយ។
បណ្តាជនស៊ីវិលទទួលរងការបង្ក្រាបគាបត្បៀតខ្លាំងជាងគេ នៅពេលដែលមានកាន់តែច្រើនឡើងការប៉ះទង្គិចរវាងកងកម្លាំងសន្តិសុខនៃរបបស៊ីរីនិងពួកទាហានរត់ចោលជួរនៅក្នុងផ្ទៃកងទ័ពសេរីស៊ីរី-ស្របតាមឱលោកនដ្ឋានឬអង្គការសង្កេតមើលសិទ្ធិមនុស្សនៅស៊ីរី៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ