អានតួអត្ថបទ
អេហ្ស៊ីប

ប្រធានាធិបតី​អេហ្ស៊ីប​បដិសេធ​ចំពោះ​ការជ្រៀត​ជ្រែក​របស់​យោធា

បាតុករ​នៅ​ទីលាន​Tahrir ទាំមទារ​ឱ្យ​ប្រធានាធិបតី​ចុះ​ចេញ​ពី​តំណែង
បាតុករ​នៅ​ទីលាន​Tahrir ទាំមទារ​ឱ្យ​ប្រធានាធិបតី​ចុះ​ចេញ​ពី​តំណែង REUTERS/Amr Abdallah Dalsh
ដោយ៖ រិទ្ធិ ម៉ូនីកា
១១ នាទី

លោកប្រធានាធិបតីអេហ្ស៊ីបលោក Mohammed Morsi បាន​ច្រាន​ចោល​នូវ​អ្វី​ដែល​យោធា​បាន​ទាមទារ​កាលពី​ថ្ងៃ​ចន្ទ​ថា​ពួកគេ​នឹង​ចូល​ធ្វើ​អន្តរាគមន៍​ប្រសិន​បើ​លោក​មិន​ចុះ​ចេញ​ពី​តំណែង​ទៅ​តាម​ការ​ទាមទារ​របស់​ក្រុម​ប្រឆាំង​ទេ​នោះ។ លោក​ប្រធានាធិបតី​ក៏​បាន​ប្រកាស​ថា​អ្វីៗ​នឹង​ដំណើរការ​ទៅ​តាម​ការគ្រោង​ទុក​នៃ​ផែនការ​ផ្សះផ្សា​ជាតិ​របស់​ខ្លួន។

ផ្សាយពាណិជ្ជកម្ម

 

កាលពី​ថ្ងៃ​ចន្ទ​ក្រុម​យោធា​បាន​ចេញ​សេចក្តី​ប្រកាស​ដែល​គំរាម​លោក​ប្រធានាធិបតី​កាន់​សាសនា​អ៊ីស្លាម​លោក Mohammed Morsi ថា ពួកគេ​នឹង​ចូល​ធ្វើ​អន្តរាគមន៍​ប្រសិន​បើ​លោក​ប្រធានាធិបតី​មិន​ព្រម​ចុះ​ចេញ​ពី​តំណែង​ទៅ​តាម​ការទាមទារ​របស់​ប្រជាជន​ក្នុង​រយៈពេល​៤៨​ម៉ោង​ទេ​នោះ។ ឆ្លើយតប​ទៅ​នឹង​ការគំរាម​នេះ ​ប្រធានាធិបតី​អេហ្ស៊ីប លោក Morsi​ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ថា​សេចក្តី​ប្រកាស​ដែល​មិន​ច្បាស់លាស់​របស់​ក្រុម​យោធា​អាច​នាំ​អោយ​មាន​ការ​យល់​ច្រឡំ​គ្នា ហើយ​ក្នុង​តំណែង​ជា​ប្រធានាធិបតី លោក​នឹង​នៅតែ​បន្ត​ផែនការ​ឆ្ពោះ​ទៅ​រក​ការ​ផ្សះផ្សា​ជាតិ។

សេចក្តីថ្លែងការណ៍​នេះ​ក៏​បាន​បដិសេធ​ចំពោះ​សេចក្តី​ប្រកាស​ណា​ដែល​ធ្វើ​អោយ​ប្រទេស​កាន់តែ​មាន​ការបែកបាក់ និង​មាន​ការគំរាមកំហែង​ដល់​សន្តិសុខ​សង្គម។ សេចក្តី​ថ្លែងការណ៍​នោះ​ក៏​បាន​អោយ​ដឹង​ដែរ​ថា​លោក​Morsi​កំពុង​តែ​ប្រឹក្សា​ជាមួយ​នឹង​កងកម្លាំង​សន្តិសុខ​ជាតិ​ដើម្បី​ធានា​សុវត្ថិភាព​នៃ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​លទ្ធិប្រជាធិបតេយ្យ និង​ការ​ការពារ​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​អ្នកបោះឆ្នោត។ ​អ្នក​កាន់​សាសនា​អ៊ីស្លាម​ដែល​គាំទ្រ​លោក​Morsi បាន​និយាយ​ថា ពួកគេ​នឹង​ការពារ​ប្រធានាធិបតី​ស្រប​ច្បាប់​រូប​នេះ ដែល​លោក​ទើប​តែ​កាន់​តំណែង​បាន​១​ឆ្នាំ​តែ​ប៉ុណ្ណោះ។

សេចក្តី​ប្រកាស​របស់​យោធា​កាលពី​ថ្ងៃ​ចន្ទ​ដែល​ផ្សាយ​តាម​រយៈ​ទូរទស្សន៍​បាន​អោយ​ដឹង​ថា ប្រសិន​បើ​លោក​Morsi​ដែល​ជា​ប្រធានាធិបតី​អេហ្ស៊ីប មិន​អាច​បំពេញ​តម្រូវការ​តាម​ការទាមទារ​របស់​ប្រជាពលរដ្ឋ​ក្នុង​ពេល​នេះ​ទេ ពួក​គេ​នឹង​គ្រោង​ប្រកាស​អំពី​វិធានការ​ចាត់ការ​បញ្ហា​នេះ។ សេចក្តី​ប្រកាស​របស់​យោធា​បែប​នេះ​បាន​ទទួល​ការស្វាគមន៍ និង គាំទ្រ​យ៉ាង​ខ្លាំង​ពី​សំណាក់​ក្រុម​អ្នក​ប្រឆាំង ដែល​បោះ​តង់​នៅ​ទីលាន​Tahrir​ក្នុង​ទីក្រុង​Cairo។ ប៉ុន្តែ ប្រធានាធិបតី​អេហ្ស៊ីប លោក Mohammed Morsi ក៏​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​តប​វិញ​ដោយ​បញ្ជាក់​ថា ប្រទេស​អេហ្ស៊ីប​នឹង​មិន​ដើរ​ត្រឡប់​ថយ​ក្រោយ​នោះ​ទេ​ទោះបី​ជា​ក្នុងលក្ខខណ្ឌ​ណា​ក៏ដោយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ