រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ាក់បំពេញទស្សនកិច្ចនៅតេអេរ៉ង់
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
រដ្ឋមន្ត្រីក្រសួងការបរទេសអ៊ឺរ៉ាក់ លោកIbrahim al –jaafari បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅទីក្រុងតេអេរ៉ង់ក្នុងថ្ងៃពុធនេះ នៅខណៈពេលដែលវិបត្តិរវាងប្រទេសអារ៉ាប៊ីសាអ៊ូឌីតនិងអ៊ឺរ៉ង់ កំពុងធ្លាក់ចុះធ្ងន់ធ្ងរ។
អៀរ៉ាក់និងអ៊ីរ៉ង់ ដែលជាប្រទេសសម្ព័ន្ធហើយស្ថិតនៅក្បែរគ្នា បានជួបប្រទះនឹងបាតុកម្មឥតលោះថ្ងៃ ដែលជួនកាលខ្លះ មានលក្ខណៈហិង្សាដោយសារតែប្រជាជនអ្នកកាន់សាសនាជីអ៊ីត មានកំហឹងក្រេវក្រោធយ៉ាងខ្លាំងក្លា ក្រោយបន្ទាប់ពីអារ៉ាប៊ីសាអ៊ូឌីត បានប្រហារជីវិតអ្នកប្រឆាំងមួយរូបដែលជាមេដឹកនាំសាសនានិកាយជីអ៊ីតកាលពីថ្ងៃសៅរ៍មុនគឺលោក Nimr al Nimr។
ការប្រហារជីវិតមេសាសនានិយកាយជីអ៊ីតនេះ បានជម្រុញអោយក្រុមបាតុករ ធ្វើការបំផ្លិចបំផ្លាញទីកន្លែងខ្លះនៃស្ថានទូត អារ៉ាប៊ីសាអូឌីតនៅទីក្រុងតេអេរ៉ង់និងស្ថានកុងស៊ុលនៅក្រុង Machhadភាគខាងជើងឈាងខាងលិចប្រទេស។
ចំណែកទីក្រុងរីយ៉ាដវិញ បានសម្រចចិត្តផ្តាច់ទំនាក់ទំនងការទូតជាមួយអ៊ីរ៉ង់ភ្លាមដែរ។ រីឯប្រទេសមួយចំនួនទៀតដូចជា បារ៉េមនិងស៊ូដង់ ក៏យកតម្រាប់តាមទីក្រុងរីយ៉ាត។
ដោយឡែកEmirats arabes រួមក៏បានសំរេចចិត្តកាត់បន្ថយទំនាក់ទំនងការទូតជាមួយអ៊ីរ៉ង់ដែរ រីឯកូវែត ក៏បានកោះហៅឯកអគ្គរដ្ឋទូតខ្លួននៅអ៊ីរ៉ង់ឲ្យវិលត្រឡប់ចូលក្នុងប្រទេសដែរ។
ទន្ទឹមគ្នានេះ សហគមន៍អន្តរជាតិ ក៏មានក្តីព្រូយបារម្ភខ្លាំងដោយខ្លាច វិបត្តនេះកាន់តែធ្លាក់ចុះដុនដាបនៅក្នុងតំបន់មជ្ឈឹមបូព៌ា។
ក្រុងវ៉ាស៊ីនតោន ម៊ូស្គូ និងប្រទេសអ៊ឺរ៉ុប បានអំពាវនាវ ដល់មហាអំណាចទាំងពីរក្នុងតំបន់ គឺ អ៊ីរ៉ង់ និងអារ៉ាប៊ីសាអ៊ូឌីត ឲ្យចេះអត់ធ្មត់ស្ងប់ស្ងៀម។ ចំណែកលោកប្រមុខការទូតអ៊ឺរ៉ាក់ ត្រូវជួបប្រាស្រ័យជាមួយអ្នកទទួលខុសត្រូវអ៊ឺរ៉ង់ ជាច្រើនរូប នៅទីក្រុងតេអេរ៉ង់ក្នុងនោះក៏មានលោកប្រមុខការទូត លោក Mohammad Javad zarif។
គូររំលឹកថា កន្លងទៅថ្មីៗនេះ ក្រុមអ៊ីស្លាមជីហាត បានធ្វើការគំរាមអារាប៊ីសាអ៊ូឌីត ថានឹងវាយប្រហារកំទេចពន្ធនាគារនានារបស់ប្រទេសនេះដើម្បី រំដោះពួកអ្នកទោសនៃក្រុមជីហាតដែលកំពុងជាប់ក្នុងគុកយាងច្រើននៅអារ៉ាប់ប៊ីសាអ៊ូឌីត៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ