អ៊ីស្រាអែល​-ប៉ាឡេស្ទីន

ផ្ទុះ​អំពើ​ហិង្សា​​ខ្លាំង​ប្រឆាំង​អ៊ីស្រាអែល​ មុន​ថ្ងៃ​ចូល​ឆ្នាំ​ថ្មីជនជាតិ​ជ្វីហ្វ

ប៉ូលិស​អ៊ីស្រាអែល​រក្សា​សុវត្ថិភាព​កន្លែង​វាយប្រហារ​ភេរវកម្ម​នៅ​ក្រុង​Hebron ប៉ាឡេស្ទីន ថ្ងៃទី ១៧ កញ្ញា ២០១៦
ប៉ូលិស​អ៊ីស្រាអែល​រក្សា​សុវត្ថិភាព​កន្លែង​វាយប្រហារ​ភេរវកម្ម​នៅ​ក្រុង​Hebron ប៉ាឡេស្ទីន ថ្ងៃទី ១៧ កញ្ញា ២០១៦ REUTERS/Mussa Qawasma

មាន​ផ្ទុះ​ភេរវកម្ម​៥​ កន្លែង​ក្នុ​ងរយៈពេល​តែ​ជាង​២៤​ម៉ោង ! មួយ​ថ្ងៃ​មុន​ពិធី​ចូល​ឆ្នាំ​ថ្មី​ របស់​ជនជាតិ​អ៊ីស្រាអែល ការ​វាយប្រហារ​ភេរវកម្ម​នឹង​ពលរដ្ឋ​នេះ ​មាន​កើន​ឡើង​គួរ​ឱ្យ​បារម្ភ នៅ​ក្រុង​ស៊ីហ្ស័កដានី និង​ក្រុង​ហ្សេរ៉ុយសាឡិម​ខាង​កើត។ នៅ​ថ្ងៃ​សៅរ៍​នេះ មានការ​វាយប្រហារ​ដោយ​កាំបិត ចាក់​​ទាហាន​អ៊ីស្រាអែល​ម្នាក់​ឱ្យ​រង​របួស ឯ​ចំណែក​ជន​ដៃដល់​ប៉ាឡេស្ទីន​ត្រូវ​បាន​សម្លាប់​ភ្លាម​នៅ​នឹង​កន្លែង។ នេះ​ជា​ឆាក​ឈុត​ភេរវកម្ម​ ដែល​​មាន​កើត​ឡើងម្តង​ហើយ​ម្តង​ទៀត ដដែលៗ​​តាំង​ពី​ប៉ុន្មាន​ខែ​មក​ហើយ។

ផ្សាយពាណិជ្ជកម្ម

តើ​ជា​អំពើ​ហិង្សា​ដែល​មាន​ការ​រៀប​ចំ​សហការ​គ្នា ឬ​ជា​ការ​វាយប្រហារ​ផុស​ឡើង​ដោយសន្ទុះ​ចិត្ត ​ឥតមាន​​គ្រោង​ទុក ? ក្នុង​ដំណាក់កាលនេះ គ្មាន​នរណា​អាច​ផ្តល់​ចម្លើយ​បាន​ឡើយ។ ការ​វាយប្រហារ​ដោយ​កាំបិត ដោយ​បើក​ឡាន​បុក​កម្ទេច ដោយ​ចោល​ដុំ​ថ្ម និង​គប់​ដប ... ឧប្បវហេតុ​​មាន​កើត​ឡើង​ និង​ជា​ញឹកញយ​នៅ​តំបន់​ហ្សេរ៉ុយសាឡិម​ខាង​កើត និង​នៅ​ស៊ីហ្ស័កដានី ជា​ពិសេស​នៅ​​ក្រុងជា​ដែនដី​​របស់​ប៉ាឡេស្ទីន។

កាលពី​មុន​មក​ តំបន់​នេះ​ក៏​ធ្លាប់​ជា​ឆាក​ឈុត​នៃ​ការ​ប៉ះ​ទង្គិច​គ្នា​ដោយ​ហិង្សា​រវាង​ កងកម្លាំង​រក្សា​សន្តិសុខ​អ៊ីស្រាអែល និង​ប្រជាពលរដ្ឋ​ប៉ាឡេស្ទីន​ ព្រមទាំង​ភេរវកម្ម​ជា​ច្រើន​ផ្សេង​ទៀត។ លើក​នេះក៏​ដូច​គ្នា ទាហាន​និង​ប៉ូលិស​អ៊ីស្រាអែល បាន​បញ្ចេញ​ប្រតិកម្ម​ដោយ​ហិង្សា និ​ដោយ​អំណាច​​​បំផុត ធ្វើ​យ៉ាងណា​ឱ្យ​ខាង​តែ​​កម្ទេច​ជន​ដៃដល់បាន។

 
រដ្ឋមន្ត្រីក្រសួង​ការពារ​ជាតិ​​អ៊ីស្រាអែល​ថ្មី លោក ចង់​ពង្រឹង​​បទ​បញ្ជា​នេះ​បន្ថែម​ទៀត​ទេ​។ តាំង​ពី​ខែ​តុលា​ឆ្នាំ​មុន​មក ភេរវកម្ម​​បែប​បុគ្គល​ អង់ទីហ្វាដា បាន​សម្លាប់​ជីវិត​ជន​ប៉ាឡេស្ទីន​​អស់​ជាង​ពីរ​រយ​នាក់។ ក្នុង​នោះ មាន​ពីរ​ភាគ​បី​ត្រូវ​បាន​សម្លាប់​នៅ​ពេល​កំពុង​បញ្ចេញ​សកម្មភាព​ធ្វើ​ភេរវកម្ម​ប្រឆាំង​នឹង​អ៊ីស្រាអែល។ អ្នក​ផ្សេង​ទៀត ច្រើន​ស្លាប់​នៅ​ពេល​ប្រឈម​​មុខ​នឹង​កម្លាំង​រក្សា​សន្តិសុខ​អ៊ីស្រាអែល។ មាន​បណ្តាជន​អ៊ីស្រាអែល មិន​តិច​ជាង​៣៥​នាក់​ និង​ជនបរទេស​បួន​នាក់​ទេ ដែល​បាន​បាត់​បង់​ជីវិត​ ដោយ​សារ​ស្នាដៃ​ភេរវកម្ម​របស់​ប៉ាឡេស្ទីន។ ប៉ុន្តែ​ទន្ទឹម​គ្នា​នេះ គេ​ក៏​សង្កេត​ឃើញ​ថា ក្នុងរយៈ​ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ អំពើ​ហិង្សា​បាន​ចុះ​ថយ​ច្រើន​ -ច្រើន​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​ផង។

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI