បទយកការណ៍

ជនជាតិ​ដើម​ភាគតិច នៅ​ខេត្ត​មណ្ឌលគិរី​ភាគច្រើន​បោះឆ្នោត​តាមចំណាំ​ពីព្រោះ​មិន​ចេះ​អក្សរ

សំឡេង ០៧:៣៩
ជនជាតិ​ព្នង​នៅ​ខេត្ត​មណ្ឌលគិរី
ជនជាតិ​ព្នង​នៅ​ខេត្ត​មណ្ឌលគិរី ©Im Navin

មិនខុស​ពី​ប្រជាពលរដ្ឋ នៅ​តំបន់​ផ្សេង ពលរដ្ឋ​រស់នៅ ក្នុង​ខេត្ត​មណ្ឌលគិរី ដែលមាន​ចម្ងាយ ផ្លូវ ឆ្ងាយ​ពី​ភ្នំពេញ ជាច្រើន​រយ​គីឡូម៉ែត្រ​នោះ បាន​ត្រៀមខ្លួន​ជាស្រេច​សម្រាប់​ចេញទៅ​បោះ​​ឆ្នោត នា​ថ្ងៃទី២៨ ខែ​កក្កដា​ខាងមុខ​នេះ មិនឲ្យ​ខានឡើយ។ ប៉ុន្តែ ការបោះឆ្នោត​របស់​ប្រជាពលរដ្ឋ នៅ​ខេត្ត មណ្ឌលគិរី ដែល​ជិត​ពាក់កណ្តាល ជា​ជនជាតិ​ដើម​ភាគតិច ពិសេស​ជនជាតិ​ព្នង​នោះ ពួកគាត់​អាច​បោះឆ្នោត​បាន តាម​តែ​ការចងចំា​ស្លាក​សញ្ញា​គណបក្ស​ប៉ុណ្ណោះ ពួកគាត់ មិនអាច​អាន​ឈ្មោះ គណបក្ស មិនអាច​មើល​លេខ​រៀង​គណបក្ស​បាន ពីព្រោះ តែ​ពួកគាត់​មិនចេះ​អក្សរ។

ផ្សាយពាណិជ្ជកម្ម

 
 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI