ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ព្រះ​សង្ឃ​​ប្រឈម​នឹងបញ្ហា​ បន្ទាប់​ពី​ចូលរួម​បាតុកម្ម​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ព្រះសង្ឃ​មានសង្ឃ​ដីកា​លើកឡើង ​ពីការ​គំរាម​កំហែង​របស់​អាជ្ញាធរ​ នៅពេល​​ព្រះ​សង្ឃ​​អង្គ​ខ្លះ បាន​ចូលរួម​ជាមួយសកម្ម​ភាពបាតុកម្ម​របស់​​គណបក្ស​​សង្គ្រោះ​ជាតិ​​ កន្លងមក។ ព្រះសង្ឃ​អង្គខ្លះ អះអាង​ថា ព្រះ​សង្ឃ​មានសិទ្ធិ​ធ្វើ​នយោបាយ ​ដោយសារ​​តែ​មានការ​​​អនុញ្ញាត​​ឲ្យ​ព្រះសង្ឃ​​បោះ​ឆ្នោត ហើយ​ការ​ចូលរួម​នយោបាយ​នេះ​គឺបាន​​ធ្វើ​ឡើង ​បន្ទាប់​ពីមាន​ការយល់​ឃើញ​ថា ថ្នាក់​ដឹក​នាំសង្ឃ​មាន​ជាប់​ទាក់ទង​​ទៅនឹង​​បក្ស​​នយោ​បាយដូច​គ្នាដែរ​។ ជា​មួយគ្នា​នេះ អង្គការ​ការពារ​សិទ្ធិ​មនុស្ស បាន​កត់​​សម្គាល់​​ថា ការគំរាម​កំហែងទៅ​លើព្រះសង្ឃ មិន​មានរូបភាព​ធ្ងន់​ធ្ងរ​នោះ​ទេ។​ 

ព្រះសង្ឃ​និង​សមត្ថកិច្ច​ប៉ះ​ទង្គិច​គ្នា ​នៅ​ពេល​ដង្ហែញាត្តិ​​ពី​កន្លែងលោក​​យាយ​​ពេញ​ ទៅ​សាលា​រាជធានី ​ក្នុង​ពេល​ប្រារព្ធ​ទិវា​សិទ្ធិ​លំនៅ​ដ្ឋាន​ពិភព​លោក ​១០ ​តុលា ​២០១៣។​
ព្រះសង្ឃ​និង​សមត្ថកិច្ច​ប៉ះ​ទង្គិច​គ្នា ​នៅ​ពេល​ដង្ហែញាត្តិ​​ពី​កន្លែងលោក​​យាយ​​ពេញ​ ទៅ​សាលា​រាជធានី ​ក្នុង​ពេល​ប្រារព្ធ​ទិវា​សិទ្ធិ​លំនៅ​ដ្ឋាន​ពិភព​លោក ​១០ ​តុលា ​២០១៣។​ RFI/Siv Channa
មើលវគ្គផ្សេងទៀត