រដ្ឋាភិបាលពន្យារពេលដាក់របាយការណ៍សិទ្ធិមនុស្ស ទៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៩:៣៩
តាមគម្រោង គឺនៅថ្ងៃចន្ទ ទី២៨តុលានេះ រដ្ឋាភិបាលកម្ពុជានឹងផ្ញើរបាយការណ៍មួយស្តីការអនុវត្តន៍អនុសាសន៍ទាក់ទងនឹងការគោរពសិទ្ធិមនុស្សនៅកម្ពុជា ទៅក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ។ ប៉ុន្តែ រដ្ឋាភិបាលបានពន្យារពេល ដោយកំណត់ថា នឹងបញ្ជូនរបាយការណ៍ ដែលមានកម្រាស់ ២០ ទំព័រ ជាភាសាអង់គ្លេស ទៅអង្គការសហប្រជាជាតិ នៅថ្ងៃទី៣០តុលា។ មូលហេតុ ដោយសារតែមន្ត្រីរដ្ឋាភិបាលដាក់បញ្ចូលបន្ថែមនូវកំណែទម្រង់មួយចំនួនទៅក្នុងរបាយការណ៍ រួមមាន៖ កំណែទម្រង់ការបោះឆ្នោត និងការកែទម្រង់ស៊ីជម្រៅលើច្បាប់ និងប្រព័ន្ធយុត្តិធម៌ នៅក្នុងរដ្ឋាភិបាលអាណត្តិថ្មី។សូមអញ្ជើញលោកអ្នកនាង ស្តាប់បទសម្ភាសន៍រវាងលី ម៉េងហួរ និងលោក ម៉ក់ សម្បត្តិ អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្ស របស់រដ្ឋាភិបាល។
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ