អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

លោក​​វេជ្ជ​​បណ្ឌិត​​មុំ ​គង់​៖ គ្រោះ​​ថ្នាក់​​ចរាចរណ៍​​​បណ្ដាល​​មក​​ពី​​គ្រឿង​​ស្រវឹង ​​បាន​​​ធ្វើ​​ឲ្យ​​​​​ខូច​​ខាត​​យ៉ាង​​ច្រើន ​ដល់​​សង្គម​​​ក​ម្ពុជា​​​

សំឡេង ១២:៣១
លោក​វេជ្ជ​បណ្ឌិត​មុំ ​គង់​ នាយក​ប្រតិ​បត្តិ​អង្គ​ការ​ចលនា​ដើម្បី​សុខ​ភាព​ក​ម្ពុជា​។​
លោក​វេជ្ជ​បណ្ឌិត​មុំ ​គង់​ នាយក​ប្រតិ​បត្តិ​អង្គ​ការ​ចលនា​ដើម្បី​សុខ​ភាព​ក​ម្ពុជា​។​ @RFI/Rachna
ដោយ៖ អ៊ឹម រចនា
១៨ នាទី

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្ដរ​ជាតិ​នៅ​ថ្ងៃ​នេះ គឺ​លោក​វេជ្ជ​បណ្ឌិត​មុំ គង់ នាយក​ប្រតិ​បត្តិ​អង្គការ​ចល​នា​ដើម្បី​សុខភាព​កម្ពុជា។ ឆ្លើយ​តប​នឹង​សំណួរ​របស់​អ៊ឹម រចនា លោក​វេជ្ជបណ្ឌិត​មុំ គង់​ឲ្យ​ដឹង​ថា គ្រោះ​ថ្នាក់​ចរាចរណ៍​ដែល​បណ្ដាល​មក​ពី​គ្រឿង​ស្រវឹង បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ខូច​ខាត​យ៉ាង​ច្រើន ដល់​សង្គម​កម្ពុជា។ ដើម្បី​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍​ដោយ​គ្រឿង​ស្រវឹង លោក​វេជ្ជ​បណ្ឌិត​មុំ គង់ យល់​ថា រាជ​រដ្ឋា​ភិបាល​កម្ពុជា គួរ​តែ​រឹត​បន្តឹង​ការ​ប្រើ​ប្រាស់​គ្រឿង​ស្រវឹង ដោយ​អនុ​លោម​តាម​យុត្តិសាស្ត្រ​ជា​សកល លើក​ឡើង​ដោយ​អង្គការ​សុខភាព​ពិភព​លោក ដែល​ក្នុង​នោះ​រួមមាន ការ​តម្លើង​ពន្ធ​លើ​ផលិតផល​គ្រឿង​ស្រវឹង ការ​កំហិត​ឬ​ហាម​ឃាត់​ទាំង​ស្រុង​ការ​ផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង ការ​កំណត់​កន្លែង​លក់​គ្រឿង​ស្រវឹង និង​ការ​កំណត់​អាយុ​អ្នក​ទិញ​គ្រឿង​ស្រវឹង​បាន។

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ