លោក ហួត តារា៖ សហគ្រាសសង្គមហ្វា បង្កើតឡើងក្នុងបំណងទ្រទ្រង់សកម្មភាពរបស់ខ្លួនឯងនៅថ្ងៃអនាគត
ចុះផ្សាយនៅថ្ងៃ៖
សំឡេង ១១:១៣
ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងនៅថ្ងៃអង្គារនេះ គឺលោក ហួត តារា តំណាងសហគ្រាសសង្គមហ្វា នៃសមាគមហ្វាពន្លឺសិល្បៈ។ លោក តារាបញ្ជាក់ថាសមាគមហ្វាពន្លឺសិល្បៈ បង្កើតសហគ្រាសសង្គមហ្វា គឺដើម្បីរកវិធីដើម្បីបង្កើនប្រាក់ចំណូលរបស់ខ្លួន និងមានបំណងអាចទ្រទ្រង់ការចំណាយក្នុងសមាគមប្រមាណជាង១លានដុល្លារកន្លះជារៀងរាល់ឆ្នាំដោយខ្លួនឯងនាពេលខាង។ សមាគមហ្វាពន្លឺសិល្បៈនាពេលបច្ចុប្បន្ន បានកំពុងចិញ្ចឹម ផ្គត់ផ្គង់ និងផ្តល់ការសិក្សាដល់កុមារប្រមាណ១២០០នាក់។