អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

លោកមុត ចន្ថា​៖ ​ការ​តែង​តាំង​ទីប្រឹក្សា​និង​ជំនួយ​ការ​របស់​លោក​កឹម​ សុខា ​ផ្អែក​លើ​សមត្ថភាព

សំឡេង ១២:៤០
លោកមុត ចន្ថា ទីប្រឹក្សា និងជានាយកខុទ្ទកាល័យរបស់លោក កឹម សុខា អនុប្រធានទី១នៃរដ្ឋសភា។
លោកមុត ចន្ថា ទីប្រឹក្សា និងជានាយកខុទ្ទកាល័យរបស់លោក កឹម សុខា អនុប្រធានទី១នៃរដ្ឋសភា។ Facebook
ដោយ៖ វ៉ា សំណព្វ
១៨ នាទី

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរជាតិ​ RFI​ នៅ​ថ្ងៃ​នេះ ​គឺ​លោក​ មុត​ ចន្ថា ​ទី​ប្រឹក្សា ​និង​ជា​នាយក​ខុទ្ទកាល័យ​របស់​លោក​ កឹម​ សុខា ​អនុ​ប្រធាន​ទី​១​នៃ​រដ្ឋសភា។ ​លោក​ មុត​ ចន្ថា ​បាន​និយាយ​ថា ​ការ​តែង​តាំង​ទី​ប្រឹក្សា​និង​ជំនួយ​ការ​របស់​លោក​ កឹម​ សុខា​ អនុប្រធាន​ទី​១​នៃ​រដ្ឋសភា​ចំនួន​២១​នាក់​ នេះ​ថា​ មិន​មែន​ជា​ចំនួន​ដ៍​ច្រើន​នោះ​ទេ​ បើ​ប្រៀប​ធៀប​នឹង​ទី​ប្រឹក្សា​របស់​ថ្នាក់​ដឹក​នាំ​រដ្ឋាភិបាល​និង​រដ្ឋសភា​កន្លង​មក​ ហើយ​ថា​ ការ​តែង​តាំង​នោះ​ គឺ​ផ្អែក​ទៅ​លើ​សមត្ថភាព​ និង​បទ​ពិសោធន៍​ការ​ងារ​ របស់​ពួក​គេ​ផ្ទាល់។​ ការ​ថ្លែង​របស់​លោក ​មុត ចន្ថា​ អតីត​អ្នក​នាំ​ពាក្យ​សម្តេច​ក្រុម​ព្រះនរោត្តម​ រណឬទ្ធិ​នៅ​ពេល​នេះ​ បាន​ធ្វើ​ឡើង​ក្រោយ​ពី​មាន​ការ​រិះគន់​ថា​ ជា​ការ​តែង​តាំង​តែ​មនុស្ស​ដែល​ពូកែ​អែប​អប​ ឡេម​ឡឺម​ តែ​លោក ​មុត ​ចន្ថា ​ថា ​ពួក​គេ​សុទ្ធ​តែ​មាន​សមត្ថភាព ​និង​អាច​ជួយ​កិច្ច​ការងារ​របស់​លោក​ កឹម​ សុខា ​ក្នុង​នាម​ជា​អនុប្រធាន​រដ្ឋសភា​ទី​១​ និតិកាល​ទី​៥​នេះ។ 

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ