អានតួអត្ថបទ
កម្ពុជា

សភាចេញសេចក្តីថ្លែងការណ៍តប​នឹង​ការរិះ​គន់

អ្នកតំណាងរាស្ត្រនៃរដ្ឋសភានិតិកាលទី5
អ្នកតំណាងរាស្ត្រនៃរដ្ឋសភានិតិកាលទី5 REUTERS
ដោយ៖ គឹម យុទ្ធណា
៥ នាទី

បន្ទាប់ពី​គណបក្ស​សង្គ្រោះ​ជាតិ​ ថ្លែងការណ៍​រិះគន់​ជា​បន្តបន្ទាប់​ ដល់​ដំណើរការ​កិច្ចប្រជុំ​លើក​ដំបូង របស់​រដ្ឋសភា គឺ​នៅ​ថ្ងៃ​ទី​២៧​កញ្ញា​ម្សិលមិញ​ រដ្ឋសភា​​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ ដោយ​ប្រកាសថា ​សម័យ​ប្រជុំ​រដ្ឋស​ភា​លើក​ទី១ កាលពី​ថ្ងៃ​ទី​២៤​កញ្ញា ​បាន​ប្រព្រឹត្ត​ទៅ​ស្រប​តាម​បទបញ្ជា​ផ្ទៃ​ក្នុង​នៃ​រដ្ឋសភា ​ដែល​អនុម័ត ​កាលពី​ថ្ងៃ​ទី​២៣​កញ្ញា ​និង​ស្របតាម​មាត្រា ​៩៤ នៃ​រដ្ឋ​ធម្ម​នុញ្ញ។

ផ្សាយពាណិជ្ជកម្ម

សេចក្តី​ថ្លែ​ងការណ៍​របស់​រដ្ឋសភា ​ក៏​បាន​គូស​បញ្ជាក់​ថា ​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​បាន​ប្រកាស មិន​ទទួល​ស្គាល់​រាជ​រដ្ឋាភិបាល ​នីតិកាល​ទី៥​ ដែល​ជា​រាជរដ្ឋាភិបាល​ស្របច្បាប់ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​មាន​និត្យានុកូលភាព​ពេញលេញ ​គឺជា​ទង្វើ​ប្រឆាំង​នឹង​រដ្ឋធម្មនុញ្ញ ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រឆាំង​នឹង​របប​ប្រជាធិបតេយ្យ និង​ប្រឆាំង​ព្រះមហាក្សត្រ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ