និន្នាការចូលហាងកាហ្វេថ្លៃរបស់ពលរដ្ឋកម្ពុជាមានការកើនឡើង
ចុះផ្សាយនៅថ្ងៃ៖
បើទោះបីកម្ពុជានៅជាប់ឈ្មោះថាជាប្រទេសក្រីក្រក្តី ប៉ុន្តែសេវាកម្មទំនើបៗ ជាច្រើន ត្រូវបានបើកនៅភ្នំពេញ ដោយសារពួកអ្នកជំនួញមើលឃើញថា ពលរដ្ឋខ្មែរខ្លះផ្តើមមាននិន្នាការរស់នៅ បែបទាន់សម័យ ។ បច្ចុប្បន្នគេឃើញមានហាងកាហ្វេទំនើបៗជាច្រើនបែបបច្ចឹមប្រទេសបានរកស៊ីនៅភ្នំពេញ។ អ្នកជំនួញកាហ្វេថ្លៃនិយាយថា ពលរដ្ឋកម្ពុជាច្រើនឡើងៗ បាននាំគ្នាចូលហាងកាហ្វេល្អៗ ដែលកាហ្វេមួយកែវថ្លៃមិនតិចជាង២ដុល្លារនោះទេ។ អ្នកចូលទៅអង្គុយក្នុងហាងកាហ្វេទំនើប មិនមែនដើម្បីតែកាហ្វេមួយកែវនោះឡើយ។ គេចូលហាងកាហ្វេដើម្បីជួបជុំ ជជែកគ្នា ដើម្បីការសិក្សា និងការស្រាវជ្រាវ ឬបន្ធូរអារម្មណ៍ ជាដើម។
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ