ភ្ញៀវប្រចាំថ្ងៃ

តំណាង​សហគមន៍​ទូទាំង​ប្រទេស​ ជួប​ជុំ​​ធ្វើ​សមាជ​មហាជន​ អំពាវ​នាវ​ឲ្យ​គណបក្ស​នយោបាយ​ វិល​ចូល​រួម​តុ​ចរចា​ ដោះស្រាយ​វិបត្តិ​នយោបាយ​

សំឡេង ១០:៥៤
លោក ញ៉ិល​ ភាព​ អ្នក​សម្របសម្រួល​សម្ព័ន្ធ​សហគមន៍​កសិករ ខេត្ត​តាកែវ ​
លោក ញ៉ិល​ ភាព​ អ្នក​សម្របសម្រួល​សម្ព័ន្ធ​សហគមន៍​កសិករ ខេត្ត​តាកែវ ​ Nhel Pheap's Facebook

ក្រុម​ប្រជា​សហគមន៍​តំណាង​ឲ្យ​អ្នកមាន​បញ្ហាដីធ្លី សហគមន៍​នេសាទ កសិករ និង​សហគមន៍​ព្រៃឈើ បាន​ជួបជុំគ្នា​ កាលពី​ព្រឹក​ថ្ងៃទី២១ ខែតុលា​នេះ នៅលើ​សួនច្បារ​ស្ពាន​នាគ ខាងត្បូង​វត្តភ្នំ ដើម្បី​ធ្វើ​សមាជ​ប្រជាជន​កម្ពុជា។ សមាជ​ប្រជាជន​កម្ពុជា បានលើកឡើង​នូវ​សំណូមពរ​ជាច្រើន​ទៅកាន់​រដ្ឋាភិបាល និង​រដ្ឋសភា ឲ្យ​ដោះស្រាយ​បញ្ហាដីធ្លី បញ្ហា​ព្រៃឈើ ព្រមទាំង​ទាមទារ​ឲ្យ​មាន​ប្រព័ន្ធតុលាការ​ឯករាជ្យ។ល។ និង។ល។ សមាជ​ប្រជាជន​កម្ពុជា ក៏បាន​ផ្ញើ​សារ​ជាពិសេស​ដល់​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​វិល​ចូល​តុ​ចរចា​ឡើងវិញ ដើម្បី​ដោះស្រាយ​វិបត្តិ​នយោបាយ និង​រួមគ្នា​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ប្រជា​សហគមន៍។ ខាងក្រោម​នេះ ជា​បទសម្ភាសន៍​របស់​ លី​ម៉េង​ហួរ និង​លោក ញ៉ិល ភាព អ្នកសម្របសម្រួល​សម្ព័ន្ធ​សហគមន៍​កសិករ ខេត្តតាកែវ ដែល​បាន​ចូលរួម​សមាជ​ប្រជាជន​កម្ពុជា នៅ​ព្រឹក​មិញ។