បទយកការណ៍

បាតុកម្ម​បក្ស​សង្គ្រោះជាតិ៖ទិដ្ឋភាព​ពេល​យប់​នៅ​ទី​លាន​ប្រជាធិបតេយ្យ​ពោរ​ពេញ​ទៅដោយ​មនុស្ស​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ខុស​ពី​រាល់ដង ដែល​ទី​លាន​ប្រជាធិបតេយ្យ​មាន​សភាព​ស្ងាត់​ជ្រងំ​នៅ​ពេល​យប់ រយៈពេល​បី​ថ្ងៃ​កន្លង​ទៅ​នេះ ​ទីលាន​សម្រាប់​សម្ដែង​មតិ​មួយ​នេះ បាន​ក្លាយ​ជា​ទីតាំង​បោះជំរំ​នៃ​ក្រុម​បាតុករ​របស់​គណបក្ស​សង្គ្រោះជាតិ។ ប្រជាពលរដ្ឋ​មក​ពី​តាម​បណ្ដា​ខេត្ត​ជាច្រើន បាន​មក​សម្រាក​នៅ​លើ​តង់ កន្ទេល ឬ​ក្រដាស​ឡាំង​ពាស​ពេញ​ទី​លាន​តែម្ដង។ យប់​កាន់​តែ​ជ្រៅ ខ្យល់​កាន់តែ​ត្រជាក់ ឯ​ការ៉ូឡា​ជាប់​នឹង​ដី​វិញ កាន់​តែ​ក្ដៅ។ ប្រជាជន​មួយចំនួន​ព្យាយាម​ធ្មេច​ភ្នែក​សម្រាក​យក​កម្លាំង អ្នក​ខ្លះ​ជជែក​គ្នា​លេង ​កំដរ​ស្បៃ​រាត្រី។ អ្នក​ខ្លះ​ទៀត​ដើរ​ចុះ​ដើរ​ឡើង​ ស្ដាប់​គេ​ស្ដាប់​ឯង និង​អ្នកខ្លះ​ចូល​រួម​សកម្មភាព​នានា​ដែល​មាន​នៅ​ទីនោះ។ តើ​យប់​មួយ​ នៅ​ទី​លាន​ប្រជាធិបតេយ្យ ​មាន​ទិដ្ឋភាព​យ៉ាង​ណា?

បាតុករ​ដែល​ចូល​រួម​ក្នុង​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ សម្រាក​នៅ​លើ​ទីលាន​ប្រជាធិបតេយ្យ​ នា​ពេល​យប់។
បាតុករ​ដែល​ចូល​រួម​ក្នុង​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ សម្រាក​នៅ​លើ​ទីលាន​ប្រជាធិបតេយ្យ​ នា​ពេល​យប់។ @Facebook
មើលវគ្គផ្សេងទៀត