ក៏មានដែរអ្នកមិនទៅបោះឆ្នោត
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
សំឡេង ០៨:០៣
ជាផ្លូវការមានមនុស្សជាង ៩លាននាក់ដែលមានឈ្មោះបោះឆ្នោតនៅថ្ងៃអាទិត្យទី៣មិថុនានេះ។ ប៉ុន្តែក្នុងចំណោមនេះ ក៏មានអ្នកដែលអាក់ខានមិនបានទៅបោះឆ្នោតដែរដោយបញ្ហាថវិកានិងការងារជាដើម។ហើយក៏មានមនុស្សមួយក្រុមទៀតដែលគ្រប់អាយុបោះឆ្នោតហើយ ប៉ុន្តែពួកគេមិនមានអត្តសញ្ញាណបណ្ណដើម្បីចុះឈ្មោះបោះឆ្នោត។ ផ្ទុយទៅវិញអ្នកខ្លះបោះឆ្នោតហើយបានផ្សព្វផ្សាយនៅលើទំព័របណ្តាញសង្គមហ្វ៊េសប៊ុកប្រាប់មិត្តភក្តិគេកុំអោយភ្លេចទៅបោះឆ្នោត។