លោក អាត់ ធន់៖ បើតម្លើងប្រាក់ខែកម្មករកាត់ដេរមិនដល់កម្រិតសមរម្យ ចន្លោះពី១៥៧ ទៅ១៧៧ដុល្លារ គឺមិនមានន័យ
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ប្រធានសហជីពកម្មករកាត់ដេរ ស៊ីខាវឌូ លោក អាត់ ធន់ ដែលជាសមាជិកម្នាក់ ក្នុងចំណោមសហជីពកម្មករទាំង ៧រូប ជាសមាជិក ក្នុងក្រុមប្រឹក្សាការងារ ដែលមានភាគីសហជីពតំណាងកម្មករ ភាគីថៅកែរោងចក្រ និងភាគីរដ្ឋាភិបាល តាមរយៈក្រសួងការងារ បានប្រកាសទុកជាមុនថា សហជីពរបស់លោក ស្នើឲ្យមានការតម្លើងប្រាក់ខែកម្មករកាត់ដេរ ចន្លោះពី ១៥៧ ដុល្លារ ទៅ ១៧៧ ដុល្លារ នៅឆ្នាំ២០១៤ ដូចអ្វីដែលក្រុមការងារចម្រុះបានរកឃើញ។ ផ្ទុយទៅវិញ លោក អាត់ ធន់ លើកឡើងថា បើសិនជាការតម្លើងប្រាក់ខែកម្មករ ក្នុងកិច្ចប្រជុំចរចាក្រុមប្រឹក្សាការងារ នៅព្រឹកថ្ងៃទី២៤ធ្នូស្អែក មិនឡើងដល់កម្រិតសមរម្យ គឺចន្លោះពី ១៥៧ ដុល្លារ ទៅ ១៧៧ ដុល្លារ ដូចការស្រាវជ្រាវរកឃើញ របស់ក្រុមការងារចម្រុះ នោះការតម្លើងប្រាក់ខែកម្មករ នៅឆ្នាំ២០១៤ នឹងមិនមានន័យ ហើយបាតុកម្ម និងកូដកម្មតវ៉ា ទាមទារតម្លើងប្រាក់ខែ នឹងផ្ទុះឡើងជាមិនខាន។ សូមអញ្ជើញលោកអ្នក ស្តាប់បទសម្ភាសន៍រវាងលី ម៉េងហួរ និងលោក អាត់ ធន់៖
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ